ព្រះរាជអាជ្ញាត្រួតពិនិត្យឃើញកន្លែងជីករ៉ែមាសជាង២០០កន្លែងនៅភ្នំព្រឹក
- ថ្ងៃពុធ ទី05 តុលា ឆ្នាំ2011 ម៉ោង10:30
បាត់ដំបង ៖ ទីតាំងរុករករ៉ែមាសគ្មានច្បាប់អនុញ្ញាតជាង២០០កន្លែងត្រូវបានរក ឃើញនៅចំណុចឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយព្រះរាជអាជ្ញាខេត្ត ងួន សាន្ត ។ទីតាំងមួយកន្លែងៗបំពាក់ទៅដោយសំភារៈដែលមានតម្លៃប្រមាណជាង២ ម៉ឺនដុល្លារហើយមានក្រុមហ៊ុនជាច្រើននិងប្រជាជននៅក្បែរនោះផងដែរបាន លើកគ្នាទៅជីករុករករ៉ែមាស។
លោក ងួន សាន្ត បានដឹកនាំកម្លាំងចុះផ្ទាល់ដល់ទីតាំងនោះពិនិត្យឃើញថាប្រជាពលរដ្ឋ ដែលពុលដោយសារធាតុគីមីបណ្ដាលអោយសន្លប់នោះដោយសារជាតិអាស៊ីតនិង កំបោរដែលប្រើប្រាស់សំរាប់កាត់យកមាស។
សេចក្ដីរាយការណ៍បានអោយដឹងទៀតថាលោកព្រះរាជអាជ្ញានៅព្រឹកថ្ងៃទី៥ខែតុលានេះមិនទាន់ចាត់វិធានការណានៅឡើយទេ៕
ដោយ៖កម្ពុជាថ្មី
0 comments:
Post a Comment