កណ្តាលទ្រូងព្រៃពីមុនរ៉ាប់រងទុក្ខា ឥឡូវនេះណារដ្ឋាភិបាលលកលៃ
ខិតខំអភិរក្សអ្នកកណ្តាលទ្រូងព្រៃ ខិតខំកែច្នៃជាតំបន់ទេសចរណ៍ ។
ពីមុនស្ងប់ស្ងាត់មិនដូចឥឡូវ មានថ្នល់មានផ្លូវមានគ្នាអូរអរ
ទេសចរណ៍ទៅមកយ៉ាងច្រើនកុះករ ព្រះវិហារត្រេកអរជោគជ័យនេះ ។
ភ្ងៀវច្រើនអនេកក្រៅក្នុងស្រុក ភ្លឺមាត់ភ្លឺមុខតទៅអំណេះ
ព្រពន្ឋ័អេកូឡូស៊ីជាច្រើនពិសេស ជាក់ជាពិសេសនឹងរីកចម្រើន ។
ពូជខ្មែរជាពូជអ្នកល្បាញល្បី ពូជសាងទឹកដីឲ្យរីកធំកើន
ពីជើងដល់ត្បូងយ៉ាងសម្បើម ខាងលិចខាងជើងធំអស្ចារ្យ ។
សម័យនេះពូជខ្មែរពូជអ្នកថែ ទោះបីក្រុងស្រែត្រូវតែរក្សា
កុំឲ្យពូជជិតខាងប្រមាញ់ប្រហារ ខំថែរក្សាព្រះវិហារនឹងថ្កើនថ្កាន ។
ដោយ ៖ លីដា
1 comments:
សូមអភ័ទោសបើមខុសឆ្គងដោយប្រការណាមួយ !
Post a Comment