ពន្លឺសាយភាយដែលជះពន្លឺមកលើផែនដីនាពេលរាត្រីនោះត្រួវបានគេទទួលស្គាល់ថាជាព្រះចន្ទ័ឬដួងខែ។ ព្រះចន្ទ័នៅទូទាំងពិភពលោកនេះមានតែមួយទេ ទោះបីជាលោអ្នកនៅទ្វីបលោកខាងលិចក៏ដោយ ឬនៅគ្រប់ទីកន្លែងណាក៏ដោយ ។
តើមានអ្វីខ្លះជាអាថ៌កំបាំងជាមួយនឹងព្រះចន្ទ័ទៅ?
តាមដំណើររឿងនិទានដែលនិយាយហូរហែរតៗគ្នាពីមាត់មួយទៅមាត់មួយបានឲ្យដឹងថា៖
នៅក្នុងដួងខែមួយដួងនេះមានលោកយាយចាស់ម្នាក់កំពុងតែឈរបុកអំបុកក្រោមដើមពោធិ៍ព្រឹក្សមួយដោយអ្នកខ្លះទៀតនិយាយផ្សេងពីនេះដោយយល់ថា នៅក្នុងព្រះចន្ទ័ដើមឡើយមានព្រានម្នាក់ចង់ញុំានូវសាច់ទន្សាយដែលជាព្រះពោធិសាត់លុះដល់មានហេតុកើតឡើងយ៉ាងដូច្នោះ ព្រះពោធិសាត់ក៏សុខចិត្តបរិចាគខ្លួនប្រាណឲ្យទៅព្រាន តែមុននឹងលោតចូលភ្លើង ឲ្យក្លាយទៅជាចំណីព្រះពោធិសាត់ក៏បានរសាស់ខ្លួនប្រាណដើម្បីឲ្យសត្វល្អិតលោតចេញពីខ្លួនដូចជាចីជាដើម លុះកាលយ៉ាងនេះចប់សព្វគ្រប់ព្រះពោធិសាត់ទ្រង់ក៏លោតចូលភ្លក់ភ្លើងតែម្តង លុះកាលលោតចូលភ្លើងនេះមិនបានសម្រេចដូចបំណងរបស់ព្រានដែលប៉ងលើព្រះអង្គឡើយ តែមិនគួរឲ្យជឿឡើយភ្លក់ភ្លើងនោះបែរជាត្រជាក់ទៅវិញលុះអំណេរតទៅនោះ ព្រះអង្គក៏បានត្រាសដឹងជាព្រះតែម្តងទៅ។ ហេតុទាំងនេះបានមានមតិជាច្រើនថានៅក្នុងព្រះចន្ទ័ ពេលដែលយើងមើលទៅមានរាងដូចជាទន្សាយនៅក្នុងភ្លក់ភ្លើងអ៊ីចឹង។
ដោយ៖ លីដា
រូបថត៖ លីដា
0 comments:
Post a Comment