ខណៈពេលដែលលោក ដួង សុខគា កំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាជនខ្មែរនៅប្រទេសអូស្ត្រាលី ហើយត្រូវបានអ្នកគាំទ្រនៅទីនោះប្រៀបធៀបទេពកោសល្យរបស់លោកនឹង អ្នកកំប្លែងល្បីល្បាញ លោក ព្រហ្ម ម៉ាញ។ លោកបានបញ្ជាក់ប្រាប់ថា លោកមិនហ៊ានទទួលការប្រៀបធៀបបែបនេះទេ។

ពីប្រទេសអូស្រ្ដាលី លោកបានឆ្លើយឆ្លងជាមួយ Sabay តាមរយៈ Facebookថា នេះជាលើកទីមូយហើយដែលលោកបានចេញទៅសម្ដែងកំប្លែងនៅឯប្រទេស អូស្រ្ដាលីតាមរយៈសមាគមន៍ព្រះពុទ្ធសាសនាមួយនៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ លោកថែមទាំងទទួលបានការគាំទ្រ និងកោតសរសើរជាខ្លាំង តែទោះបីជាយ៉ាងណាលោកមិនចូលចិត្តឲ្យគេប្រៀបធៀបលោកនឹងលោក ព្រហ្ម ម៉ាញ នោះទេ ពីព្រោះលោកព្រហ្ម ម៉ាញ ជាអ្នកសិល្បៈអាយ៉ៃកំប្លែងដ៏ល្បី រីឯរូបលោកគ្រាន់តែជាអ្នកកំប្លែងសាមញ្ញម្នាក់តែប៉ុណ្ណោះ”។ លោកបញ្ជាក់ថា “ខ្ញុំគ្រាន់តែជាអ្នកកំប្លែងជំនាន់ក្រោយ ហើយលោកព្រហ្ម ម៉ាញគឺជាគ្រូ ដូច្នេះមិនអាចប្រៀបធៀបសុខគា និងលោកគ្រូព្រហ្មម៉ាញបាននោះទេ”។
ជារឿយៗលោក សុខគា តែងតែស្ដាប់ចាប៉ីដងវែងតាមកាសែតម៉ាញ៉េ និងស្រាវជ្រាវតាមរយៈអ៊ិនធឺណេតដើម្បីស្ដាប់ការច្រៀងរបស់លោកគ្រូ ក៏ដូចជារៀមច្បងជាផ្នែកមួយបង្កើនចំណេះ និងចូលរួមអភិរក្សចាប៉ីដងវែងដែលជាសិល្បៈដូនតាខ្មែរ។ ដោយ សុខគា សំបូរវោហាសព្ទ ញុំាងឲ្យទស្សនិកជនផ្ទុះសំណើចនោះ មានមតិមួយចំនួនទាំងក្នុងស្រុក និងបងប្អូនខ្មែរនៅប្រទេសអូស្រ្ដាលី បានលាន់មាត់ថា សុខគា សំបូរវោហាសព្ទ ដូចលោកព្រហ្មម៉ាញ។
តារាកំប្លែងដួងសុខគាដែលចេះច្រៀងឆ្លងឆ្លើយ ចេះច្រៀងទោល ច្រៀងកំរងរឿងព្រេងនិទានផ្សេងៗ ចេះច្រៀងអាយ៉ៃ ចម្រៀងយីកេ បាសាក់ មហោរី ច្រៀងសម័យ សំដែងកំប្លែង ប្រពៃណីកាត់សក់មង្គលការ និងសិល្បៈមួយចំនួនទៀត។
លោក សុខគា ត្រូវបានមតិមួយចំនួនលើកឡើងថា លោកច្រៀងចាប៉ីមិនចាញ់លោកតានេត្រប៉េ គង់ណៃ និងលោកតាប្រាជ្ញឈួននោះទេ។ មើលទៅសុខគា ចង់មិនចង់ទំនងជាអាចស្នងតំណែងអ្នកច្រៀងចាប៉ីជើងចាស់ទាំងនោះ ជាមិនខាន។
យ៉ាងណាក៏ដោយងាកមកស្ដាប់សម្ដីសុខគាវិញម្ដងជុំវិញបញ្ហានេះ។ “ខ្ញុំយល់ថា លោកគ្រូនេត្រប៉េ លោកគ្រូគង់ណៃ និងលោកគ្រូប្រាជ្ញឈួន គឺជាអ្នកច្រៀងចាប៉ីដ៏អស្ចារ្យ ដែលជាមោទនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដូច្នេះខ្ញុំមិនអាចប្រៀបធៀបនឹងពួកគាត់បាននោះទេ”។ នេះជាសម្ដីរបស់លោកដួងសុខគា។ ប៉ុន្ដែសុខគា បាននិយាយថា “ ខ្ញុំនឹងប្រឹងប្រែងរៀនសូត្រ ព្រោះខ្ញុំស្រឡាញ់និងចូលចិត្ត មួយផ្នែកទៀតមានបំណងរក្សាកេរិ៍្តតំណែលដូនតាខ្មែរផង”។ លោកបានសង្កត់ធ្ងន់ថា “ប្រសិនបើមានពេលខ្ញុំនឹងរៀនឲ្យបានច្រើនថែមទៀតជុំវិញសិល្បៈខ្មែរ ដែលមានអាយ៉ៃ ចាប៉ៃមហោរី បាសាក់ និងយីកេរ្តិ៍ជាដើម”។
តារាកំប្លែងរូបនេះបានចាកចេញពីប្រទេសកម្ពុជារយៈពេល១ខែ ពីថ្ងៃទី៥ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ដើម្បីទៅសម្ដែងកំប្លែងនៅប្រទេសអូស្រ្តាលី៕
អត្ថបទ៖ វិបុត្រ

លោក ដួង សុខគា

0 comments:
Post a Comment