នាពេលបច្ចុប្បន្នកាលនេះ មានផលិតកម្មរីកដូចផ្សិត តែក៏មានផលិតកម្មខ្លះឈរហើយ ក៏ដួលទៅវិញ នេះ មកពីម្ចាស់ផលិតកម្មខ្លះសមត្ថភាពដឹកនាំ។ ការដឹកនាំរបស់ម្ចាស់ផលិតកម្មក៏ដូចជា វិធីដឹកនាំរបស់អ្នក និពន្ឋ លក្ខណៈពិសេសរបស់គាត់តែងតែយកស្តាយតាមគ្នា ចម្លងស្តាយពីគេ គ្មានគំនិតច្នៃចេញពីខ្លួន នេះជាមូលហេតុដែលធ្វើឲ្យរាំងស្ទះដល់សេដ្ឋកិច្ចរបស់ខ្លួន ហើយស្តាយឬវិធីដឹកនាំដែលចម្លងពីគ្នា យ៉ាងពេញនិយមនោះគឺ ស្លាប់ និងសន្លប់ តើយើងជៀសផុតពី វិធីបង្រៀនឲ្យក្មេងខូចបានទេ ដូចជាថត ឈុតឆាក់ លោតសម្លាប់ខ្លួនលើផ្ទះថ្ម រត់ចូលឡាន អាកដៃ ជាដើមសុទ្ឋឆ្លុះបញ្ចាំងឲ្យក្មេងខូចទាំងអស់ តើមានវិធីដឹកនាំផ្សេងដែរឬទេ ? សិល្បះបង្ហាញពីចរិកលក្ខណៈរបស់ខ្មែរ បង្ហាញពីភាពថ្លៃថ្នូររបស់ខ្មែរបើយើងនៅតែធ្វើដូចនេះ តើ សិល្បៈខ្មែរមានមុខមាត់លើឆាកអន្តរជាតិដែរឬទេ ?ដែលផលិតកម្មមួយចម្លងគ្នាយ៉ាងរពាយ ដូចជា
បទ ខ្លាចគេឈឺចាប់ តែមិនខ្លាចបងទឹកភ្នែក ដែលច្រៀងដោយ លោក កែវ វាសនា
ដែលតម្រូវឲ្យតារាសម្តែងរូបនេះ បើកឡានក្រឡាប់រហូតដល់បាត់បង់ជីវិត ដែលស្ថិតនៅក្នុងផលិត កម្មសាន់ដេ ភាពយន្ត ។ ចំណែកនៅផលិត ថោន ភាពយន្តវិញក៏មិនខុសអីពីផលិតសាន់ដេនោះដែរ
ដែលសកម្មភាពបង្ហាញនូវវិធីស្លាប់នេះមាននៅក្នុងបទចម្រៀង នាំគេឲ្យស្រលាញ់អូន
តាមរយៈបទនេះដែរ តម្រូវឲ្យករុណា ពេជ្រ ដែលមិត្តយុវវ័យដាក់ នាម ឲ្យ នោះគឺ បុរសកម្សត់ ដោយ វិធីស្លាប់គេ ឲ្យរត់ចូលទៅជួយក្មេងហើយត្រូវឡានបុកស្លាប់ ។រីឯនៅផលិតកម្ម Bigman Production វិញ ឯណោះវិញវិធីស្លាប់គឺវាមិនខុសអីពីផលិតកម្មទាំងពីរខាងលើប៉ុន្មានដែរ ដែលកាយវិកាសំដែងនៅក្នុង បទ ដឹងទេ ថាខ្ញុំឈឺចាប់ ដែលច្រៀងដោយ តារាចម្រៀង ឆាយ វិរៈយុទ្ឋ ដែលតម្រូវឲ្យតួអង្គរូបនេះ លោតពីលើវិមានកាណាឌីយ៉ា នេះពិតជាវិធីបង្រៀនឲ្យមនុស្សដែលខូចចិត្ត ឬបាត់បង់ ព្រាត់នូវក្តី ស្នេហាឲ្យសម្លាប់ខ្លួនមែន ។
មិត្តយុវវ័យទាំងអស់សូមមេត្តាកុំប្រើប្រាស់នូវវិធីសាស្រ្តខាងលើអ្វី ទោះបីជាខូចចិត្តយ៉ាងណាក្តី ត្រូវស្វែងរកវិធីសាស្រ្តដោយ សន្តិវិធីប្រសើរជា ជាង ព្រោះអីវិធីសាស្រ្តខាងលើវាគ្រាន់តែ ជាវិធីដឹក នាំរបស់ផលិតកម្ម នឹង អ្នកដឹកនាំតែប៉ុណ្ណោះ ៕
ដោយ៖ លីដា

0 comments:
Post a Comment