នំពេញ: និស្សិតស្រីម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសខណ្ឌទួលគោក ឃាត់ខ្លួនក្រោយពេលដែលនិស្សិតស្រីរូបនោះ ប្រើល្បិចឲ្យសង្សាររបស់ខ្លួនយកម៉ូតូទៅបញ្ចាំ ហើយបានបំភ្លៃសភាពការណ៍ថា ម៉ូតូរបស់ខ្លួន ត្រូវក្រុមចោរប្លន់យកទៅបាត់។
ប៉ូលិសបានឃាត់ខ្លួននិស្សិត ស្រីម្នាក់នេះ កាលពីរសៀល ថ្ងៃទី២២តុលា ២០១១ វេលាម៉ោង១៣ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្រោយពីនិស្សិតស្រីរូបនោះបំភ្លៃសភាពការណ៍ថា ប្លន់បានរយៈពេលប្រមាណកន្លះម៉ោងប៉ុណ្ណោះ។
ប៉ូលិសខណ្ឌទួលគោក បានប្រាប់ឲ្យស្គាល់ឈ្មោះ ហៃ សុវណ្ណនី អាយុ ២២ឆ្នាំ ជានិស្សិតឆ្នាំទី២ ផ្នែកធនាគារ នៃសាកលវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្នាក់នៅផ្ទះលេខ១១ Eo ផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។ ម៉ូតូដែលស្រីស្អាតនេះឲ្យសង្សារយកទៅបញ្ចាំនេះ ម៉ាក HONDA ICON ស៊េរី ២០០៩ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1AD 5590 ហើយសង្សារដែលយកម៉ូតូនោះទៅបញ្ចាំ ត្រូវបានគេស្គាល់ឈ្មោះប៊ុន ស៊ីប៉ូឡូ ភេទប្រុស អាយុ ២៣ឆ្នាំ ។
ប៉ូលិសផ្នែកព្រហ្មទណ្ឌ ខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួននារីម្នាក់នេះ គឺនៅវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី២២តុលា សមត្ថកិច្ចប៉ូលិសខណ្ឌទួលគោក បានទទួលព័ត៌មានថា មានករណីប្លន់ម៉ូតូ ១ គ្រឿងនៅចំណុចមុខផ្ទះលេខ៦៩ ផ្លូវ២៣០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
ក្រោយពីទទួលព័ត៌មានបានហើយ ប៉ូលិសក៏បានចុះទៅដល់គោលដៅ ក៏ជួបនារីឈ្មោះហៃ សុវណ្ណនី ដែលជាអ្នកប្តឹងថា ខ្លួនជាជនរងគ្រោះក្នុងអំពើប្លន់យកម៉ូតូ។
នារី ហៃ សុវណ្ណនី បានបំពុលសភាពការណ៍ ប្រាប់ប៉ូលិសថា នៅម៉ោង១២និង៣០នាទី ថ្ងៃទី២២តុលា ២០១១ នាងបានចេញពីផ្ទះ គោលបំណងទៅជួបមិត្តភក្តិនៅកន្លែងកើតហេតុ ផ្លូវ២៣០៧ សង្កាត់ផ្សារដើមគរ តែពេលជិះម៉ូតូទៅដល់មិនជួបមិត្តភក្តិទេ ហើយក៏បានជិះម៉ូតូមកវិញ។ ក្នុងខណៈនោះ ក៏ស្រាប់តែមានក្រុមជនល្មើស ២ នាក់ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស៊េរី មួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី ២ ដើម ធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូនាងទៅបាត់ដោយសុវត្ថិភាពតែម្តង ដោយបានទះនាងមួយកំភ្លៀង។
ជុំវិញការប្តឹងរបស់នារី ហៃ សុវណ្ណនី សមត្ថកិច្ចប៉ូលិសក៏បាននាំនារីម្នាក់នេះ មកចង្អុលបង្ហាញទីតាំងកើតហេតុ ហើយទីតាំងដែលនាងម្នាក់នេះចង្អុលថា ត្រូវក្រុមចោរប្លន់នោះ ជាកន្លែងដែលមានសំណង់អគារទំនើប ដែលបំពាក់ដោយកាំម៉េរាសុវត្ថិភាព និងមានមនុស្សម្នាក់ព្រមទាំងសន្តិសុខយាមកាមផងដែរ តែពួកគេគ្រប់គ្នាបានប្រាប់ថា មិនបានឃើញមានសភាពការណ៍ប្លន់នៅត្រង់ចំណុចដែលនារីម្នាក់នេះ ចង្អុលបង្ហាញឡើយ។
មន្ត្រីប៉ូលិសបន្តថា ទោះបីជាយ៉ាងណាក្តីនារីរូបនោះ គួរតែបញ្ជាក់ថា ម៉ូតូរបស់នាងត្រូវគេចោរប្លន់យកទៅបាត់ពិតមែន។ លុះដល់ម៉ោង ១៣ រសៀល ពោលគឺក្រោយពេលប៉ូលិសប្រកាសពីភិនភាគម៉ូតូដែលនារីម្នាក់នោះអះអាងថា ត្រូវចោរប្លន់យកទៅបាត់នោះ នៅតាមបណ្តាកុងស៊ីបញ្ចាំទាំងអស់នៅក្នុងអាណាចក្រខណ្ឌទួលគោក ក៏ស្រាប់តែប៉ូលិសទទួលបានព័ត៌មានថា ម៉ូតូខាងលើត្រូវបានឈ្មោះ ប៊ុន ស៊ីប៉ូឡូ យកមកបញ្ចាំតាំងពីម៉ោង៩និង៤៥នាទី ថ្ងៃទី២២តុលា ២០១១ម្លេះ ដោយបញ្ចាំក្នុងតម្លៃ ៥៥០ ដុល្លារ ហើយម្ចាស់កុងស៊ីនៅឃ្លាំងរំសេវនេះ ក៏បានប្រគល់ម៉ូតូនោះមកឲ្យប៉ូលិសខណ្ឌទួលគោកភ្លាមដែរ។
ក្រោយពីទទួលព័ត៌មាននេះហើយ ទើបប៉ូលិសសួរនាំនារី ហៃ សុវណ្ណនី ម្តងទៀត ហើយត្រូវបាននាងម្នាក់នេះ ព្រមសារភាពថា រូបនាងប្រឌិតសភាពការណ៍នេះ ឡើង គឺដើម្បីកុហកសមត្ថកិច្ច ក៏ដូចជា កុហកក្រុមគ្រួសារ កុំមានការស្តីបន្ទោសរូបនាង ប៉ុន្តែធាតុពិតរូបនាងបានយកម៉ូតូនោះ ទៅឲ្យសង្សាររបស់ខ្លួនឈ្មោះប៊ុន ស៊ីប៉ូឡូ ដែលមានទំនាក់ទំនងស្នេហាគ្នាយ៉ាងស៊ីជម្រៅតាំងពីឆ្នាំ២០០៧ មកខ្ចីយកទៅបញ្ចាំតាំងពីម៉ោង១១ព្រឹក ថ្ងៃទី២២តុលាមកម្លេះ។ នៅពេលសភាពការណ៍បែបនេះ ប៉ូលិសក៏បានសម្រេចឃាត់ខ្លួននារីម្នាក់នេះតែម្តង ដោយចោទពីបទបំពុលសភាពការណ៍បង្កការរំខានដល់ប៉ូលិស។
នារី ហៃ សុវណ្ណនី ត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងឲ្យធ្វើកិច្ចសន្យាអប់រំព្រមានពីសកម្មភាព ដែលបានបំភ្លៃសភាពការណ៍ភួតកុហកដល់សមត្ថកិច្ច៕
ដោយ៖ CEN

0 comments:
Post a Comment