Your Ad Here

Wednesday, October 12, 2011

កម្ពុជា​ជួប​ថៃ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខណៈ​ភូមា​ជួប​វៀតណាម


បី​ថ្ងៃ​ហើយ​ ដែល​ការប្រកួត​ជម្រុះ BIDCD cup ២០១១ នៅ​ពហុកីឡាដ្ឋាន​ជាតិ លេង​កណ្ដាល​ភ្លៀង និង បែក​ភក់ល្បាប់​នោះ។

ក្រុម​U.21មី​យ៉ាន់​ម៉ា នាំមុខ​កម្ពុជា មួយ​គ្រាប់​មុន​នៅ​នាទី២៣ ដោយ​ទាត់​បញ្ចូល​ទី​ដោយ​កីឡា​ករលេខ៩ THIHA ZAW តែ១៦នាទី​ក្រោយមក​U.21កម្ពុជា រកបាន​មួយ​គ្រា​ប់យក​ស្មើ​វិញ​ដោយ​ការ​ទាត់​បាត់​ពិន័យ ប៉េ​ណា​ល់​ទី ដោយ​កីឡាករ​លេខ ៧ ប្រាក់ មុន្នី​ឧ​ត្ត​ម។ នៅ​តង់​ទី២ កីឡាករ លេខ១៧ ទុំ​សា​រ៉ា​យ របស់ ក្រុម​កម្ពុជា បានតែ​ត ចូល​មួយ​គ្រាប់​ទៀត​នៅ​នាទី៥១ ដែល​ធ្វើ​ឲ្យ​យើង​នាំមុខ​មី​យ៉ាន់​ម៉ា ២ទល់១វិញ​ម្ដង។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ផង កីឡា​ករលេខ ១៩ YAN NAING HTWE របស់​មី​យ៉ាន់​ម៉ា​បាន​ស៊ុត​មួយគ្រា​ប់យក​ស្មើ​វិញ នៅ​នាទី៦៥ និង រហូត​ដល់ពេល​បញ្ចប់​ការប្រកួត​៩០នាទី នៅតែ​ស្មើគ្នា២ទល់២ដដែល។​
ការ​ស្មើ​បែបនេះ បាន​នាំ​ឲ្យ​កម្ពុជា ជាប់​លេខ២ ក្នុង​ពូ​ល​Bដោយ២ប្រកួត​ឈ្នះ ១ ប្រកួត ស្មើ ១ប្រកួត បាន ៤ពិន្ទុ ហើយ​មី​យ៉ាន់​ម៉ា លេង ២ប្រកួត ឈ្នះ ១ប្រកួត និង ស្មើ១ប្រកួត​ដូចគ្នា ប៉ុន្តែ​កម្ពុជា​ចាញ់​គ្រាប់​បាល់ ស៊ុត​ចូល​ទី​មី​យ៉ាន់​ម៉ា​គឺ​លេង​ជាមួយ​ឡាវ មី​យ៉ាន់​ម៉ា ឈ្នះ ៤ទល់០ ឯ កម្ពុជា ស៊ី​ឡាវ បានតែ ២ ទល់ ០ប៉ុណ្ណោះ។
កម្ពុជា​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​U.21ថៃ ដែល​ជាប់​លេខ១ ក្នុង​ពូ​ល​Aក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នា​ល្ងាច​ថ្ងៃ​ស្អែ ឯ​មី​យ៉ាន់​ម៉ា​ជួប​ជាមួយ​ក្រុម U.21វៀតណាម លេខ២ក្នុង​ពូ​ល​B នៅ​យប់​នោះដែរ។
ក្រុម U.21 កម្ពុជា ប្រសិន បើ​យក​លេខ១ក្នុង​ពូ​ល ដើម្បី​ទៅ​ជួប​វៀតណាម ប្រហែលជា​ធូរស្រាល​បន្តិច ដល់​ប៉ះ​ជាមួយ​ថៃ ក្នុង​វគ្គ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បែបនេះ មិនដឹងថា មានសំណាង​ឬ​អត់​ទេ? ត្បិត​ក្រុម​U.21 ថៃ​ខ្លាំង​ណាស់ ដែល​ស៊ី​ចិន ឈ្នះ​វៀតណាម ទៀត​នោះ៕​កម្ពុជាថ្មី

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Justin Bieber, Gold Price in India