Your Ad Here

Tuesday, November 1, 2011

តើពស់ចឹក និង ពស់ខាំខុសគ្នាដូចម្តេច?

ពស់គឺជាប្រភេទ​សត្វ​អសិរពិស​ដែលមនុស្ស​គ្រប់​គ្នាកោតខ្លាច​នៅពេលដែល​ឃើញ​វា។ សត្វពស់​ដែល មនុស្ស​ទូទៅ​ខ្លាច​នោះគឺ​ប្រភេទ​ពស់​វែក ដែលសម្បូរទៅ​ដោយអសិរពិស​ ។ នៅជុំ​វិញបញ្ហាទាំង​នេះក៏​មានលិច​លឺនូវ​សំណួរ​ចោទ​ឡើងថា "តើពស់ចឹក និង ពស់ខាំខុសគ្នាយ៉ាងដូច​ម្តេចដែរ?​"


បើបកស្រាយទៅវាមិនមានអ្វីឲ្យកត់សម្គាល់ថា វាខុសគ្នានោះទេ តែផ្ទុយមកវិញនិយាយឲ្យមានលក្ខ​ណៈកំប្លែងនោះ​វិញ គឺថា ពស់ចឹកគឺវាចឹកហើយដកវិញដោយមានសកម្ម​ភាព​លឿន​ទៅពេលដែល​វា ប្រមាញ់ តែមិនចេះនូវស្តាយអ្វីនោះ​ទេនោះមានន័យថា វាជាប្រភេទ​សត្វ ពស់​ដែលរស់នៅ​ស្រុក​ស្រែ​

ចំណែក​ឯពស់ខាំវិញគឺជា​ប្រភេទ​ពស់​ដែលរស់នៅទីក្រុង​ដោយកាយវិកាខាំមានលក្ខណៈ​យឺតនិង​មាន​ភាព​ផ្អែម​ល្អែម​ នោះមានន័យ​ថា វាជា​ពស់ដែល​មានបទពិសោធន៍​​ដោយរស់នៅក្នុង​សម័យអ៊ីន​ធឺ​ណេត​ ខាំហើយចេះ​ប្រើអណ្តាត​ថ្នម​ទៀតផង ។
ដោយ ​៖ លីដា
រូបថត ៖ បរទេស

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Justin Bieber, Gold Price in India