ស្របពេលដែលវិស័យសិល្បៈមានសន្ទុះកើនទៅមុខជាលំដាប់មានសិល្បៈចាស់ក្មេងប្រុសស្រីជាច្រើន បានប្រកួតប្រជែងដណ្តើមទីផ្សារការគាំទ្រពីសំណាក់មិត្តយវវ័យ ទាំងក្នុងនឹងក្រៅប្រទេស។ ទីផ្សារនៅលើការប្រកួតប្រជែងក៏កាន់តែមានភាពពិបាកសម្រាប់សិល្បៈករសិល្បៈការិនី ប៉ុន្តែសម្រាប់សិល្បៈករខ្លះភាពល្បីល្បាញ់របស់ហាក់បីដូចជាមិនមានភាពពិបាកឡើយ ។
សម្រាប់តារាចម្រៀង ខេម ដែលស្ថិតក្នុងផលិតកម្ម ថោន ឯណោះវិញ ភាពល្បីល្បាញ់តារារូបនេះមិនបានប៉ុន្មានផង ហើយបទក៏មានចំនួនតិច ក៏ធ្វើឲ្យតារារូបនេះមានកេរ្តិ៍ឈ្មោះគួរសមក្នុងពិភពសិល្បៈ ។តែមួយរយៈចុងក្រោយ ក្រោយពីមានកាប៉ះទង្គិចរវាងឡានតាក់ស៊ី និងឡានតារារូបនេះ ដែលជាដើមចមធ្វើឲ្យតារាសំនៀងស្អក់ក្រអួនក្រអៅបាត់មុខពីថាសស៊ីឌី សម្រាប់មិត្តយុវវ័យដែលធ្លាប់ធ្វើការគាំទ្រតារារូបនេះមានចម្ងល់ជាខ្លាំងថា តើសម្រាប់វ៉ុលក្រោយៗរបស់ផលិតកម្មថោន នឹងផលិតបទចម្រៀងសម្រាប់តារារូបនេះដែរឬអត់?
ភាពល្បីល្បាញ់វាមិនមែនជាការងាយក្នុងការសាងវាឡើងនោះទេ តែអំពើអាក្រក់មួយអាចធ្វើឲ្យកេរ្តិ៍ឈ្មោះដែលធ្លាប់តែក្រអូនបនឹងប្រែក្លាយទៅជាស្អុយជាក់ជាមិនខានឡើយ វាមិនខុសអីពីពាក្យសុភាសិតខ្មែរពោលថា “ត្រីមួយកន្ត្រក់ស្អុយមួយ ស្អុយទាំងអស់” ។
តារាដែលតស៊ូពីភាពលំបាក់លំបិនក្នុងស្រទាបសិល្បៈមានមិនតិចទេ ដែលឆ្លងកាត់ភាពជូរចត់ស៊ីអត់ស៊ីឃ្លាន ដេកតាមរានហាលក៏មាន តែគេមិនដែលភ្លេចនូវកំណើតជូរចត់គេនោះទេ ហើយគេក៏មិនចង់នឹងវិលទៅរកភាពលំបាក់ទាំងនោះដែរ ។ក្រោយពីបាត់មុខនេះយុវវ័យ ម្រិយមិត្តដែលធ្លាប់គាំទ្ររួបគេ តើនឹងអាចឃើញមុខគេទៀតទេលើថាសស៊ីឌី ល្បីសុខៗបាត់មុខទៅណាហើយ ? ដូច្នេះចង់ឲ្យកាន់តែជ្រាបច្បាស់សូមទ្ទឹងរងចាំអ៊ុតទាំងអស់គ្នាថាលើផ្ទាំងស៊ីឌីវ៉ុលក្រោយមានវត្តមានតារារូបនេះដែរឬទេ? ។
ដោយ៖ លីដា
រូបថត៖អ៊ីនធឺណេត
0 comments:
Post a Comment