ការរួមប្រពៃណីជាចំណែកមួយដ៏សំខាន់សម្រាប់មនុស្សប្រុសស្រីការរួមប្រពៃណីជាការបន្តពូជព
ង្សវង្សត្រកូលនៃក្រុមមនុស្ស។ពីមួយថៃ្ងទៅមួយថ្ងៃ ស្រ្តីរាប់រយលាននាក់ដែលជាម្តាយគេដែលកំពុងមាន កូន និង មានផៃ្ទពោះ ហើយទារកនោះឯងជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៌សង្គម ។
បច្ចុប្បន្នកាលរឿងបញ្ហាសុខភាពផ្លូវភេទត្រូវបានលាលាត់ត្រដាងយ៉ាងទូលំទូលាយ ដោយប្រាប់ពីបច្ចេកវិ
ធីថែរក្សាសុខភាពផងដែរ ។ ស្រ្តីគួរយកចិត្តទុកដាក់អំពីបញ្ហាតំហែទាំសុខភាព ទោះបីស្រ្តីគ្រប់រូបពុំសូវមា
នពេលវេលាច្រើនក្តី ប៉ុន្តែសូមស្រ្តីគ្រប់រូបទាំងអស់ត្រូវបែងចែកពេលវេលា សម្រាប់ខ្លួនឯង មានស្រ្តីភាគ
ច្រើនដែលមិនយកចិត្តទុកដាក់អំពីបញ្ហាតំហែទាំនេះ អ្វីដែលពួកគេមិនខ្វល់នេះហើយ ដែលជាកត្តាជះឥទ្ឋិពលយ៉ាងធំដល់ខ្លួនពួកគេ ដែលបង្កជាជំងឺដង្កាត់ផ្សេងៗនៅលើប្រដាប់ភេទ ។
ចុះហេតុអ្វីបានជាស្ត្រីភាគច្រើនដឹងថាខ្លួនមានគត៌?
តើចំណុចអ្វីខ្លះដែលបង្ហាញពីការមានគត៌?
នៅពេលដែលរួមភេទអូវុលរបស់ស្ត្រី បានជួបប្រទះជាមួយស្ពែម៉ាតូសូអ៊ីត នៅក្នុងស្ពែម៉ាតូសូអ៊ីតរបស់បុរ
សមានមេជីវិតឈ្មោលរាប់រយលានក្បាល ដែលចូលទៅពពាក់ពពួនជាមួយអូវុល ប៉ុន្តែមជីវិតឈ្មោលនេះ
អាចមានមេជីវិតមួយប៉ុណ្ណោះនៅពេលដែលចាប់ដៃគូរជាមួយមេជីវិតញី មានន័យថាមេជីវិតរាប់រយអាចរ
ស់បានតែមួយគត់ រីឯមេជីវិតផ្សេងទៀតត្រូវបានស្លាប់ពាក់កណ្តាលផ្លូវនៃទ្វាមាសទៅហើយ ។ម្យ៉ាងវិញមួ
យទៀតអាចនិយាយបានថា ស្បូនរបស់ស្រ្តីលែងទទួលយកដោយបិទមាត់ស្បូន ។ចាប់ពីពេលនោះហើ
យដែលមេជីវិតទាំងពីរចាប់ផ្តើមបង្កកំណើត ពេលនោះហើយដែលស្ត្រីខ្លួនឯងនឹងមានភាពងឿងឆ្ងល់ចំ
ពោះខ្លួនដោយរូបរាងកាយមានភាពប្រែប្រួលចម្លែកប្លែកខុសពីធម្មតា ដើមទ្រូង និង ត្រគៀករីកសាយធំជាងមុន ហើយមានអាការៈខុសប្លែកពីប្រក្រតី។
ស្ត្រីដឹងខ្លួនឯងមានគត៌ដោយមូលហេតុជាច្រើនដូចខាងក្រោមនេះ ៖
១.កាអាក់ខាននៃការមករដូវ
២.ឈឺចាប់នៅក្នុងពោះឈៀបឆួល
៣.ក្អួតចង្អោនៅពេលព្រឹក
៤.បត់ជើងតូចជាញឹកញាប់
៥.ទល់លាមក
៦.រមាស់ចុងដោះ ហើយមានឡើងអុចៗដែលមានអាការៈខុសប្លែកពីធម្មតា
៧.មានអារម្មណ៍ចង់ទទួលទានរបស់ជូរ ចត់ ហឹរផ្សា និងទទួលទាននូវអាហារណាដែលប្លែកខុសពីប្រក្រតីដូចជា ដុំចង្ក្រាន ម្សៅ ធ្យូង ហិតសាំង អំបែងក្អម-ល-។
៨.ច្រើនតែហើមឆ្អល់ និង ឈឺពោះ
៩.ពោះកាន់តែរីកធំជាងមុន
១០.ទំហំដោះមានការប្រែប្រួល
១១.ប្រដាប់ភេទមានពណ៌ប្លែកខុសពីធម្មតា
១២.មានអារម្មណ៌មួរម៉ៅឆាប់ខឹងសម្បា
នៅក្នុករណីដែលមានការសង្ស័យថា មានកូន ឬ គ្នានកូនសុភាពនារីដែលជាម្តាយគេ អាចយកទឹក
នោមឲ្យគ្រូពេទ្យពិនិត្យ ឬមួយប្រីប្រដាប់ពិនិត្យទឹកនោមដោយខ្លួនឯង នោះលទ្ឋផលមានឬគ្នាវានឹងឆ្លើយ
តមមកវិញដូចអ្វី ដែលសុភាពនារីទាំងឡាយចង់ដឹងជាក់ជាមិនខាន ៕
ដោយ ៖ លីដា
រូបថត៖ អ៊ីនធឺណេត
0 comments:
Post a Comment