វិស័យភាពយន្តនៅកម្ពុជាកំពុងមានសន្ទុះវិវត្តន៍ខ្លួនទៅមុខនៅមានកម្រិតនៅឡើយ។
នៅឆ្នាំ ២០០៥ ផលិតកម្មចម្រៀង ហង្សមាស ដែលជាផលិតកម្មធំជាងគេនៅកម្ពុជាបានផលិតខ្សែភាពយន្តមួយដែលមានចំណងជើងថា "នេសាទក្រពើ" ដែលបានដាក់បញ្ជាំងនៅរោងភាពយន្តចំនួន ៥ នៅក្នុងរាជធានីភ្នំពេញ ។ក្នុងសាច់រឿងនេះដែរមានវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្តិ និង កញ្ញា ស៊ឺម សូលីកា ដែលដើរតួជាតួឯកក្នុងសាច់រឿងទាំងមូល និង មានតារាប្រុស ស្រី ក្មេងខ្ចីជាច្រើនរូបទៀត ។ក្រោយពីទស្សនាសាច់រឿងនេះអ្នកទស្សនាគ្រប់រូបបានលាន់មាត់សរសើរថា ជាសាច់រឿងដែលមើល ម្តងហើយចង់មើលម្តងទៀត ហើយក៏ជាសាច់រឿងល្អឯកក្នុងឆ្នាំ ២០០៥ នោះដែរ ។
មកដល់ឆ្នាំ ២០១១ នេះ វិញនឹងមានសាច់រឿងមួយដែលផលិតឡើងដោយ ផលិតកម្មសាន់ដេភាពយន្ត ដែលនឹងដាក់បព្ចាំងនៅថ្ងែ សៅរ៍ ទី៥ នេះ នៅវិមានចណៃ ដែលជាវណ្ណកម្មថ្មី ក្នុងឆ្នាំ ២០១១ នេះ ដែលមានចំណងជើងថា "ព្រាយដែកគោល" ក្នុងសាច់រឿងនេះដែរ មានការចូលរួមសម្តែងដោយលោក ខេមរៈ សិរីមន្ត និង កញ្ញា សុខ ពិសី នឹងតារាជាច្រើនដួងទៀតរបស់ផលិតកម្មនេះដែរ ។ នៅថ្ងៃសៅរ៍ បើលោកអ្នកចង់ដឹងឲ្យកាន់តែជ្រាបច្បាស់នោះសូមទៅទស្សនាទាំងអស់គ្នា ដើម្បីដាក់ពិន្ទុឲ្យវិស័យភាពយន្តនៅកម្ពុជា ក៏ដូចជាវិនិច្ជ័យទៅលើសាច់រឿងទាំងពីរនេះ ថា សាច់រឿងណាដែលល្អជាងគេ ដែលតម្លែសំបុត្រ ចូលរួមទស្សនា ៣ ដុល្លារ ក្នុង ១ នាក់ ។ តោះ!ទៅមើលទាំងអស់គ្នាកុំទន្ទឹងរងចាំអី នាំគូស្នេហ៍អ្នកទៅមើលដើម្បីសាងអនុស្សាវរីយ៍ បើមិនទៅច្បាស់ជាមិនដឹងឡើយ ។
អត្ថបទដោយ ៖ លីដា
រូបថត ៖ Google

0 comments:
Post a Comment