មានមតិរាប់រយពាន់មតិ ដែលឲ្យតំលៃប្លែកគ្នារវាងវប្បធម៌ និង សង្គមធម៌ ។
មានមនុស្សជាច្រើនយល់ថា កំលាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ ពោលវប្បធម៌ជាបុព្វហេតុនៃការជឿនរបស់មនុស្ស ។ គេអះអាងថា ចំណេះដឹង សាសនា អក្សរ អក្សរសិល្ប៍ ការសិក្សាអប់រំជាដើម ជាកំលាំងវប្បធម៌អាចកែប្រែ សង្គមមនុស្សឲ្យកំរិតជីវភាពខ្ពស់ មានចរិយាថ្លៃថ្នូរ មានការគ្រប់គ្រងរៀបរយ និង មានច្បាប់ទម្លាប់ត្រឹមត្រូវ ជាដើម។
មតិខ្លះទៀតយល់ថា កំលាំងអរិយធម៌ស្ថិតនៅលើ សង្គមធម៌ទៅវិញទេ ពោលទៅគឺ
សង្គមធម៌ជាបុព្វហេតុនៃកាជឿនរបស់មនុស្ស ។ លើសពីនេះគេអះអាងថាសង្គមធម៌អាច
កែប្រែផ្លាស់ប្តូរជីវភាព ទស្សនៈ ចិត្តគំនិត ចំណង់ចំណូលចិត្តរបស់មនុស្សមួយរូបៗផងនិង
របស់សង្គមទាំងមូលផង ។ព្រោះថាឲ្យតែសេចកិច្ច សង្គមកិច្ច នយោបាយផ្លាស់ប្តូរ ទស្សន
ចំណង់ចំណូលចិត្ត ចិត្តគំនិតក៏ផ្លាស់ទៅតាមហ្នឹងដែរ ។យើងនឹងលើកយកឧទាហរណ៍ខ្លះ
មកបង្ហាញដូចខាងក្រោមនេះ ៖
ឧទាហរណ៍ទី១.វប្បធម៌អាចជះឥទ្ឋិពលើសង្គមធម៌ ៖
-ការប្រកាន់សីសធម៌ នាំឲ្យ សង្គមគ្រួសារ សង្គមជាតិមានសុវត្តិភាព
ឧទាហរណ៍ទី២.សង្គមធម៌អាចជះឥទ្ឋិពលលើវប្បធម៌៖
-បច្ចេកទេសរីកចំរើន នាំឲ្យ វិទ្យាសាស្រ្តរីកចំរើន
ទោះបីជាយ៉ាងនេះក្តី វប្បធម៌ សង្គមធម៌ក្តី ពុំដែលជាកំលាំងចលករដាច់ខាត់តែម្នាក់
ឯងអាចទប់ទល់ ឬកែប្រែសង្គមមនុស្សបានទាំងអស់នោះទេ ។គឺចាំបាច់ត្រូវតែមានទំនាក់
ទំនងរវាងវប្បធម៌ និង សង្គមធម៌ ទើបអាចរៀបចំសង្គម ឲ្យមានភាពរីកចម្រើន ប្រកបដោ
យថាមពល និង ប្រសិទ្ឋភាព ។
សរុបជារួមមក អរិយធម៌អាចរីកចម្រើនលូតលាស់ដុះដាលទៅមុខបាន អាស្រ័យ
លើវប្បធម៌ផង សង្គមធម៌ផង ដែលមានទំនាក់ទំនងគ្នា ពឹងផ្អែកគ្នាទៅវិញទៅមកជានិច្ច។
វប្បធម៌ស្វែងរកសុខៈឲ្យមនុស្សតាមផ្លូវចិត្ត រីឯ សង្គមធម៌ស្វែងរកសុខះឲ្យមនុស្សតាមផ្លូវកា
យ ឬផ្លូវសម្ភារៈ។ ធម៌ទាំងពីរនេះមានគោលបំណងតែមួយ គឺបម្រើសេចក្តីសុខជូនដល់មនុ
ស្សជាតិគ្រប់រូបនេះឯង ៕
ដោយ៖ លីដា
រូបថត៖ អ៊ីនធឺណេត
0 comments:
Post a Comment