Your Ad Here

Monday, October 17, 2011

ភោ សុផានិត បាត់ខ្លួនពី CTN​ ទៅណាហើយ ?

ភោ សុផានិត ពិធីករដ៏ល្បីឈ្មោះ ដែលសំបូរដោយវោហាសព្ទពាក្យពេចន៍សំដីចាក់ទឹកមិនលេច មាន រូបរាងស្រស់សង្ហារសំបូរទៅដោយមន្តស្នេហ៍​ ។ សុផានិត គឺជាពិធីករមួយរូបដែលប្រិយមិត្ត មិត្តយុវវ័យ ទទួលស្គាល់ថា ជាពិធីករមួយដូងដែលស្ថិតនៅក្នុងលំដាប់ជួរមុខដែរ ។
ប្រិយមិត្តធ្លាប់តែឃើញមុខ ភោ សុផានិត នៅក្នុងកម្មវិធីរាត្រីកម្សាន្ត តែមកដល់ពេលនេះហេតុអ្វី បាត់មុខពិធីកររូបស្រស់ម្នាក់នេះបាត់ទៅហើយ ?​
តាមប្រភពព័ត៌មានមួយចំនួន​ដែលនិយាយតៗគ្នាថា ភោ សុផានិតមានជម្រោះផ្ទៃក្នុងជាមួយនឹង អ្នករួមអាជីពក្នុងស្ថានីយទូរទស្សន៍ CTN​ ។ តើវាការពិតដែរឬទេ?ថា ពិធីកររួបស្រស់សង្ហានេះមាន ជម្រោះមែន? ការដណ្តើមកេរ្តិ៍ឈ្មោះដើម្បីក្លាយជាពិធីករមួយរូបដែលមានឈ្មោះថ្មីម្នាក់វាពិតជាមិន មានភាពងាយស្រួលនោះទេ ដោយត្រូវឆ្លងកាត់ឧបសគ្គជាច្រើនទម្រាំមានឈ្មោះសព្វថ្ងៃដូចជារួប គេ ដោយទាំងពីរការស្លៀកពាក់លេងស្តាយថ្មីៗពេញនិយមដែលជាទីចំណាប់អារម្មណ៍របស់យុវវ័យ​ និង ប្រើប្រាស់នូវពាក្យពេចន៍​​ប្លែកៗមានន័យគ្រប់គ្រាន់ ដែលអមដោយទឹកដមស្តាយនិយាយនឹងទឹកដម សំលេងផងដែរ ។
មួយរយៈចុងក្រោយនេះគេបានឃើញ លោក ភោ សុផានិតមានវត្តមាននៅស្ថានីយទូរទស្សន៍ ខ្មែរប៉ុស្តិ៍លេខ ៩ ដែលជាដើមចមធ្វើឲ្យប្រិយមិត្តមិត្តមានការងឿងឆ្ងល់ថា ហេតុអ្វីបានជា សុផានិត មកបម្រើការនៅស្ថានីយទូរទស្សន៍នេះវិញ ?​ តាមការបង្ហាញបញ្ជាក់ពីមិត្តភក្តិដែលធ្លាប់ស្គាល់ លោក ដែលមិនបានបង្ហាញឈ្មោះម្នាក់បញ្ជាក់ ថា សុផានិត គាត់មិនមានបញ្ហាអីទេ នៅស្ថានិយទូរទស្សន៍ CTN នោះទេ គាត់គ្រាន់តែចង់ផ្លាស់ប្តូរនូវបរិយាកាសការងារតែប៉ុណ្ណោះ ហើយក៏មិនមានបញ្ហាដូចដែ លមិត្តយុវវ័យ ប្រិយមិត្តនិយាយតៗគ្នានោះដែរ សុផានិត​​​ ពិតជាគ្មានរឿងអ្វីមែន ។

មកដល់ពេលនេះកេរ្តិ៍ឈ្មោះក្នុងនាមជាពិធីករល្បីម្នាក់របស់សុផានិតនៅតែស្ថិតនៅក្នុងដួងចិត្តមិត្តយុវវ័យ ប្រិយមិត្តថាជាពិធីករលំដាប់ជួរមុខមួយដួងដែរ ។

                    ដោយ​ ៖ លីដា

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Justin Bieber, Gold Price in India