បន្ទាយមានជ័យ ៖ ដើម្បីទប់ស្កាត់មិនអោយទឹកជំនន់ហូរកាត់កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសួនស្ព័រ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១នេះមន្ទីរសាធារណការខេត្ត សាលាក្រុងសិរីសោភ័ណ និងកំលាំងកងរាជអាវុធហត្ថរួមជាមួយយុវជនផ្តាច់សារធាតុញៀនបានរួម សហការគ្នាច្រកដីដាក់ការ៉ុងធ្វើជាទំនប់ទប់ទឹក ដែលបំរុងហូរកាត់ផ្លូវជាតិលេខ៥។
ក្នុងយុទ្ធនាការនេះឃើញមានវត្តមានលោកគឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ លោក ឧត្តមសេនីយ៍ទោ រត្ន័ ស្រ៊ាង និង លោក អ៊ុំ រាត្រី អភិបាលក្រុង បានចាត់ចែងបញ្ជា កងកំលាំងនិងយុវជនផ្តាច់សារធាតុញៀនសរុប៩០នាក់។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការបាននិយាយថា ដោយមើលឃើញពីផលប៉ះពាល់ដោយទឹកជំនន់ទៅលើហេដ្ឋារចនាសម្ពន័្ធ ផ្លូវថ្នល់និងលិចលំនៅដ្ឋានប្រជាពលរដ្ឋ ជាពិសេសផ្លូវមួយចំនួនត្រូវបានហូរផ្តាច់រងការខូចខាតមិនអាច ចរាចរបានហើយផ្លូវមួយចំនួនទៀតក៏កំពុងទទួលរងការជនលិចផងដែរ។ ដើម្បីការពារការហូរច្រោះដាច់ផ្លូវពិសេសផ្លូវជាតិលេខ៥ទើបមន្ទីរ ចូលរួមជាមួយសាលាក្រុង និងកងរាជអាវុធហត្ថចុះទប់មុខទឹកមិនអោយទឹកហូរកាត់ផ្លូវ បាន។ដោយឡែកមន្ទីរបានចូលរួមជាសំបកការ៉ុងចំនួន១.៥០០សំបក។
លោក អ៊ុំ រាត្រី អភិបាលក្រុងសិរីសោភ័ណបាននិយាយថា សាលាក្រុងនៅមិនទាន់បានធ្វើការសរុបនូវលទ្ធផលទំហំថវិកានៃការ ខូចខាតលើហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័នៅឡើយទេ។ ប៉ុន្តែដើម្បីដោះស្រាយបញ្ហាចំពោះមុខដែលទឹកជំនន់និងបន្តផ្តាច់ លើផ្លូវជាតិ សាលាក្រុងក៏បានចូលរួមជាដីសំរាប់ច្រកការ៉ុងចំនួនបីឡានផងដែរ។
លោកឧត្តមសេនីយ៏ទោ រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការ ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថានេះជាលើកទីពីរហើយ ក្រៅពីការងារជំនាញរបស់ខ្លួនអាវុធហត្ថបន្ទាយមានជ័យរួមជាមួយ យុវជនអប់រំផ្តាច់សារធាតុញៀនបានចូលរួមក្នុងកិច្ចការសង្គមដូចជា ការទប់ទឹកជំនន់នេះ៕កម្ពុជាថ្មី

0 comments:
Post a Comment