ដោយ៖ រតនៈ ថ្ងៃពុធ ទី22 ខែមិថុនា ឆ្នាំ2011 ម៉ោង 14:00
ក្រុបហ៊ុន Fujitsu របស់ជប៉ុន ទើបផលិតទូរស័ព្ទ F-022 ដែលមានរាងស្អាត់ទាន់សម័យ ទឹកមិនជ្រាបចូល ពិសេស គឺវាអាចបញ្ចេញក្លិនក្រអូប ក្នុងរយៈពេលមួយវែង។
ទូរស័ព្ទ F-022 អាចបត់បាន ផ្នែកខាងមុខមានភ្ជាប់ត្បូងទទឹម Zirconia 2 Carat។ សំបកទូរស័ព្ទមានសម្ថភាពប្រឆាំងទឹក និង ធូលី។
ពិសេសទូរស័ព្ទនេះ អាចបញ្ចេញក្លិនក្រអូបដោយខ្លួនឯង។ ពេលដែលក្លិនក្រអូបដើមរសាយបាត់ទៅ អ្នកប្រើប្រាស់ អាចបាញ់ទឹកអប់ដែលខ្លួនចូលចិត្ត ទៅក្នុងឈីបពិសេស (អាចដោះចេញបាន) ដែលភ្ជាប់ក្នុងម៉ាស៊ីន ដើម្បីបន្តប្រើប្រាស់។
ផ្ទៃខាងមុខរបស់ F-022 មានកាម៉េរ៉ា 8 megapixel៕
0 comments:
Post a Comment