តារាច្រៀងមួយដួងដែលប្រសូត្រចេញពីត្រកូលអ្នកខេត្ត កំពង់ឆ្នាំង នោះគឺ លោក ខេម ដែលមានឈ្មោះដើម ប៉ុន វណ្ណរិន ។ខេម កើតនៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៩៨៥ ទីកន្លែងខេត្ត កំពង់ឆ្នាំង តារាចម្រៀងសំលេងស្អក់ក្រអួនក្រអៅម្នាក់នេះបច្ចុប្បន្នកាលកំពុងតែច្រៀងឲ្យផលិតកម្មថោន ដែលកំពុងតែទទួលបានប្រជាប្រិយភាព ពីប្រិយមិត្ត យុវវ័យគ្រប់ស្រទាប់ផងដែរ ។
បទចម្រៀងដែលធ្វើឲ្យតារារូបនេះមានឈ្មោះបោះសំឡេងនៅលើឆាកនៃវិថីសិស្បះគឺមានបទ ៣៥ថ្ងៃ បេះដូងអើយ និងមានបទជាបន្តបន្ទាប់ទៀតដូចជា ៖ប្រាប់គេថាបងក្បត់អូន កុំយំអាណិតបង ជាដើម។
គ្រប់តារាទាំងអស់នៅពេលដែលមានឈ្មោះល្បីហើយ តែងតែមានរឿងអាស្រូវ ភាពរកាំរកូស រិះគន់ ជាញឹកញយ ខេម ក៏មិនខុសពីតារាចម្រៀង ទាំងអស់នោះប៉ុន្មានដែរ ដែលមួយរយៈចុងក្រោយនេះ ខេម តែងតែមានពាក្យចចាមរ៉ាម បំផ្លើសជាញឹកញយ ដែលធ្វើឲ្យតារារូបនេះឈឺក្បាល វិលមុខទៅហើ យទៅនឹងបញ្ហាទាំងអស់នេះ ។ មួយរយៈចុងក្រោយនេះក៏លេចលឺនឹងពាក្យចចាមរ៉ាម មួយទៀតថា
“ខេម ត្រូវឡានបុកបាក់ជើង” របួសយ៉ាងធ្ងន់ធ្ងរ ។ម្រិយមិត្តដែលជាអ្នកគំាទ្រតារារូបនេះបានផ្អើលឈូ ឆរទៅនឹងដំណឹងអកុសស្យនេះ ដោយម្នាក់ៗចង់ដឹងចង់លឺថា តើប្រភពព័ត៌មាននេះពិតដែរឬទេ?
អាណចក្រព័ត៌មានមិនតំអែរតំអង់យូរ បានធ្វើការទំនាក់ទំនងអធ្យាធិបាយ ដោះស្រាយបំភ្លឺ សំនួរ និងចម្លើ យថា”ខេម ត្រូវឡានបុកបាក់ជើង” ។ខាងក្រោមនេះគឺជាកិច្ចសម្ភាសរវាង អាណចក្រព័ត៌មាន និង ខេម ៖
អាណចក្រព័ត៌មាន ៖ សួស្តី ខេម រាល់ថ្ងៃនេះសុខសប្បាយទេ?
ខេម ៖ បាទសុខសប្បាយទេ ចុះបងវិញ?
អាណចក្រព័ត៌មាន ៖ បាទចំណែកខ្ញុំក៏ដូចនិង ខេម ដែរ
អាណចក្រព័ត៌មាន ៖តើលោកមានភាពមមាញឹកទេសព្វថ្ងៃនេះ ក្នុងនាមជាតារាចម្រៀងប្រចាំផលិតកម្ម ថោន?
ខេម៖ រាល់ថ្ងៃនេះខ្ញុំមានភាពមមាញឹកណាស់ ដោយរវល់ថតសម្លេង ថតកាយវិកាខារាអូខេស្ទើររកពេ លហួបបាយមិនបានទៅហើយ?
អាណចក្រព័ត៌មាន ៖ តើលោក ច្រៀងបានប៉ុន្មានបទហើយ នៅពេលបច្ចុប្បន្ននេះ?ហើយមានបទណាខ្លះដែលលោ កពេញចិត្តជាងគេ?
ខេម ៖បាទបង គឺមានចំនួន ១៥ បទ ហើយ បទដែលខ្ញុំដែលពេញចិត្តជាងគេគឺបទ បេះដូងអើយ
អាណចក្រព័ត៌មាន ៖ទាក់ទិន និងភាពរវល់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនេះដែរ ថ្មី្ៗនេះមានព័ត៌មានចចាមរ៉ាមថា ”ខេម ត្រូវឡានបុកបាក់ជើង” តើវាជាកាពិតទេ ?
ខេម៖ បាទបង វាមិនទេ ដូចដែលបងបានឃើញស្រាប់ហើយ ខ្ញុំមានកើតអីណា អ្នកណានិយាយទៅ
សុខភាពខ្ញុំមាំទាំល្អណាស់ ហើយ ដៃជើងនៅល្អទាំងអស់ វាមិនដូចពាក្យបំផ្លើលទាំងនោះទេ បង។
ប៉ុន្តែនៅពេលដែលខ្ញុំថតកាយវិកាខារាអូខេ ខ្ញុំពិតជាត្រូវឡានបុកបាក់ជើងមែន តែវាគ្រាន់តែជាឈុត ឆាក និងជាគំនិតរបស់អ្នកដឹកនាំតែប៉ុណ្ណោះ ដែលបង្កើតឈុតនេះឡើង តែបើឲ្យឡានបុកពិត មែនវាមិនមែនជាការពិតនោះទេ។
អាណចក្រព័ត៌មាន ៖ តើឈុតឆាកនោះ មាននៅក្នុងបទ ដែលមានចំណងជើងអ្វីដែរ ?
ខេម៖បាទគឺបទកុំយំអាណិតបង ។
អាណចក្រព័ត៌មាន ៖ តើរឿងអនាគត់ លោក មានបានគិតគូរហើយឬនៅ?
ខេម៖ រឿងនេះខ្ញុំមិនទាន់គិតគូរទេ សំខាន់បំផុតគឺ កេរ្តិ៍ឈ្មោះ និងថវិកាជាមុនសិន ។
អាណចក្រព័ត៌មាន៖ ជម្រាបលាខេម ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្រាយបំភ្លឺ ជួបគ្នាថ្ងៃក្រោយ។
ខេម៖បាទជម្រាបលា សុខភាពល្អបង ។
អាណចក្រព័ត៌មាន សូមបញ្ជាក់ម្តងទៀតថា ពាក្យចចាមរ៉ាម ទាំងនោះមិនមែនជាកាពិតនោះទេ វាគ្រាន់តែ ពាក្យដែលលឺតៗគ្នា និងឃើញ តាមរយៈឈុតឆាកថតកាយវិកាខារាអូខេ តែប៉ុណ្ណោះ ។
ដោយ៖លីដា
0 comments:
Post a Comment