ទោះបីជាពួកគេបានដឹងថា ការត្រួតពិនិត្យនេះ មានភាពចាំបាច់ក៍ដោយ។ ភាគច្រើន ស្ត្រីទាំងឡាយយល់ថា ប្រសិនបើពួកគេដឹងថាកើតជំងឺមហារីកក៍ដោយ ក៍គ្មានអ្វីអាច
ជួយពួកគេបានដែរ ហើយការត្រួតពិនិត្យនេះ នឹងនាំឲ្យពួកគេមានភាពភ័យខ្លាចនៅ ពេលដែលមានអ្វីមិនប្រក្រតី។
គំនិតខាងលើត្រូវបានច្រានចោលដោយអ្នកជំនាញផ្នែកសុខភាពជាច្រើនដោយហេតុថា ជំងឺមហារីសុដន់អាចរកឃើញតាមរយៈការត្រួតពិនិត្យសុដន់ដោយខ្លួនឯង ហើយការដឹង
ជាមុន ធ្វើឲ្យលោកអ្នកមានលទ្ធភាពទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយ
ទាន់ពេល។
ដូច្នេះសុភាពនារីទាំងឡាយគួរតែធ្វើការត្រួតពិនិត្យនេះជារៀងរាល់ខែ។ ពេលវេលាដែល
សមស្របបំផុតនោះគឺ ១ សប្ដាស៍បន្ទាប់មករដូវ ដោយពេលនោះ សុដន់មានភាពទន់ បង្កឲ្យការត្រួតពិនិត្យមានប្រសិទ្ធភាពខ្ពស់ និង ងាយស្រួល។
ជំហាននៃការត្រួតពិនិត្យមានដូចតទៅ៖
១. ឈនៅមុខកញ្ចក់ ដោយ ដាក់ស្មាឲ្យត្រង់ និង ដាក់ដៃទាំងសងខាងចុះក្រោម។ លោកអ្នកត្រូវមើលថា តើមានអការៈហើម ស្នាមកន្ទូលពណក្រហម នៅលើស្បែក
នៃសុដន់ ឬ អត់។
២. លើកដៃរបស់លោកអ្នក ទៅលើក្បាល ហើយធ្វើការស្វែងរកអការៈ ដដែលដូច
ដែលបានរៀបរាប់ ក្នុងចំនុចទី១។
៣. យកដៃស្ទាបច្របាច់ សុដន់ទាំងពីរថ្មម ៗ ហើយពិនិត្យមើលថា តើមានឈាម ឬ វត្ថុរាវដ៍គួរឲ្យសង្ស័យចេញមក ឬ អត់។
៤. យកម្រាមដៃ ២ ទៅ ៣ ដោយដាក់ វាឲ្យរាបស្មើ និង ស្ទាបចាប់ពីចុងសុដន់ រហួតដល់
គល់សុដន់ ដើម្បីរកមើលថា តើមានដុំរឹង មិនធម្មតា កើតមានឡើង ឬ អត់។
ប្រសិន បើសុភាពនារីធ្វើការអនុវត្ត នូវ ជំហានខាងលើ ហើយ ប្រទះឃើញមានអ្វីដែល
សង្ស័យ នោះលោកអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕(Cosmopolitan)
0 comments:
Post a Comment