កាលពីឆ្នាំមុន នាងខ្ញុំបាន Upgraded from Boyfriend 5.0 ទៅ Husband 1.0 តាំងតែពីពេលដែលនាងខ្ញុំបានប្ដូរមកប្រើប្រូក្រាមថ្មីនេះមក នាងខ្ញុំសង្កេតឃើញថាមានបញ្ហាជាច្រើនបានកើតឡើង ព្រោះវាប្រើមិនស្រួលដូចប្រូក្រាមមុនសោះ, ជាពិសេសវាបានប្ដូររបៀបគ្រប់គ្រងគណនេយ្យទាំងស្រុង ដូចជា កំហិតទៅលើការទទួលបានផ្កាកូឡាប កំហិតទៅលើការទទួលបានគ្រឿងអលង្កា និងលុយកាក់សម្រាប់ការចាយវាយ ក៏ត្រូវបានកំហិត,ជាមួយប្រូក្រាមមុន Boyfriend 5.0 នាងខ្ញុំមិនដែលមានបញ្ហាបែបនេះសោះ វាដំណើរការយ៉ាងល្អបំផុត ។ ជាបន្ថែម ប្រូក្រាម Husband 1.0 វាបានដកចេញប្រូក្រាមមួយចំនួនផ្សេងទៀតដូចជា Romance 9.9 រួចវាដាក់ប្រូក្រាមផ្សេងដែលនាងខ្ញុំមិនត្រូវការ ដូចជា Never Stay Home 5.0 (មិនដែលនៅផ្ទះ) and Never Home At Night 3.0 (យប់ឡើងដើរបាត់ៗ) សូម្បីប្រូក្រាម Conversation 8.0 (សន្ទនាគ្នា) ក៏លែងអាចប្រើការបានដូចមនុទៀតដែរ ក្រៅពីនេះ មានប្រូក្រាមមួយទៀត គឺលែងអាច
ប្រើការបានតែម្ដង គឺប្រូក្រាមសម្រាប់សម្អាត (Cleaning 2.6) នាងខ្ញុំបានព្យាយាមប្រើប្រូក្រាមមួយឈ្មោះ Nagging 5.3 (រករឿង) ដើម្បីដោះស្រាយបញ្ហាទាំងនោះ តែគ្មានបានការអ្វីទាំងអស់…
សូមលោកខាង Tech Support មេត្ដាជួយដោះស្រាយបញ្ហារបស់នាងខ្ញុំដូចខាងលើនេះ តាម
ការគួរ…!
យកចេញពីៈខ្មែរសាវែន
0 comments:
Post a Comment