Your Ad Here

Friday, October 21, 2011

ពេជ្រ​សីហា​ជួប​អ៊ីរ៉ង់សេ​ន​ប៊ុន​ថេ​ន​ជួប​ថៃ ​សារឿន​ចាន់​ជួប​ជប៉ុន​នៅ​សង្វៀន​ស្តា​ត​ចាស់​ថ្ងៃ​សៅរ៍​នេះ​


អ្នក​ប្រដាល់​ទាំង​បួន​ជាតិ​សាសន៍​នេះ នឹង​ជួបគ្នា​លើស​ង្វៀន​ស្តា​ត​ចា​ស់នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី២២តុលា២០១១នេះ ។ កម្មវិធី​នេះ រៀបចំឡើង​ដោយTV5ដែល​បាន​សន្យា​កាលពី​ខែ​មុន​ថា នឹង​បង្កើត​ឲ្យ​មានការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​មួយ​ខែ​ម្តង​នោះ ។

BEHZAD​ធ្លាប់​មក​ម្តង​ហើយ ដោយ​វ៉ៃ​ចាញ់​ សេន ​ប៊ុន​ថេ​ន​ ក្នុង​ទឹក​ទី៥ ​តែ​មក​លើក​នេះ​គេ​ជួប​ជាមួយ​ពេជ្រ​សីហា​ម្តង មិន​ដឹងថា​សីហា​អាច​ផ្ដួល​BEHZADបាន​ឬ​អត់​ទេ? ។
SHIROU MATSUMOTO អ្នក​ប្រដាល់​ជប៉ុន​រូប​នេះ មិន​ធ្លាប់​ដែល​មក​ប្រកួត​នៅ​ភ្នំពេញ​ទេ គឺជា​លើក​ទី១សំរាប់​គេ​ហើយ ។ អ្នក​ប្រដាល់​ជប៉ុន​នេះ មាន​មាឌតូច​ស្តើង​សមជា​មួយ​រាជសីហ៍​ចាន់​រ៉ា ។​រវាង​អ្នក​ប្រដាល់​ទាំងពីរ មិន​ដឹងថា​អ្នកណា​មួយ​ជា​អ្នកឈ្នះ​ទេ​ក្នុង​ការ​ជួបគ្នា​នេះ ។
SURAT CHINSUTHI អ្នក​ប្រដាល់​ថៃ​រូប​នេះ​ក៏​មិនដែល​មក​ប្រកួត​នៅ​កម្ពុជា​ដែរ ។​ សេន​ ប៊ុន​ថេន​និយាយ​ថា អ្នក​ប្រដាល់​ថៃ​រូប​នេះ​តូច​ជាងគេ តែ​គេ​មិន​ហ៊ាន​មើល​ស្រាស​ឡើយ ។
ក្រៅពី​គូ​អន្តរជាតិ៣គូ​នេះ នៅមាន​គូប្រកួត​ខ្មែរ​និង​ខ្មែរ​ចំនួន៤គូ​ទៀត គឺ​រឿង សោ​ភ័​ណ្ឌ ក្លិប​ខេមរៈ​កីឡា​ជួប​ជាមួយ​ ចន្ថា​ សារឹម ក្លិប​យុវ​កីឡា​ខេត្តកណ្តាល ។ សៅ​ ប៊ុន​នឿន ​ក្លិប​ក្រសួងមហាផ្ទៃ​ជួប​ជាមួយ​ វង្ស​ ស៊ី​ថៃ ក្លិប​កងពលតូច​លេខ៧០ ។ឯ​ អូត ​ភូ​ថង ​ក្លិប​ក្រសួងការពារជាតិ​ជួ​បឡន​លឿប​ក្លិប​កងពលតូច​លេខ៧០ ។ វ៉ាន់​ចាន់​វៃ​ក្លិប​ព្រះខ័ន​រាជ​ជួប​ជាមួយ​សរ​សី​ក្លិប​ក្រសួងការពារជាតិ ៕
                                                                                                                                              វិ​សិទ្

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Justin Bieber, Gold Price in India