Your Ad Here

Wednesday, October 19, 2011

កំហុសអ្នកណា?

ភាគទី២ 

២ឆ្នាំកន្លងមកហើយ ដែលអូនស្ថិតក្នុងនាមជាប្រពន្ឋគេ ហើយវាក៏ជារយៈពេលដែលអូននឹងបងខាន ជួបមុខគ្នា លែងលឺសំលេងល្វើយជាប់នៅក្នុងត្រចៀកបងដូចគ្រាមុនឡើយ ។ អ្វីដែលធ្វើឲ្យបងពិបាក ចិត្តជាពន់ពេកនោះគឺ ខ្ញុំបានលឺដំណឹងថា​នាងបានលែងលះជាមួយនឹងប្តីនាងហើយ ព្រោះតែការរស់ នៅមិនចុះសម្រុងនឹងគ្នា ។ ខ្ញុំពិតជាមិនយល់មែន ថាហេតុអ្វីទៅបានជាមនុស្សដ៏ល្អដូចជានាងត្រូវមក ជួបវិបត្តយ៉ាងធ្ងន់យ៉ាងនេះក្នុងឆាកជីវិតនាងទៅវិញ ឬមួយក៏ព្រហ្មលិខិតជាអ្នកកំណត់ចារមក ។ មាន ទ្រីស្តីជាច្រើនបាននិយាយថា មនុស្សជាអ្នកំណត់នូវជោគវាសនារបស់ខ្លួន ឬក៏ខ្សែបន្ទាត់នៃឆាកជីវិត របស់ខ្លួន ។ ចុះនារីម្នាក់នេះមានកម្មពារអ្វីទៅ ?ពុទ្ឋោអើយ! នាងទ្រហោយំរហូត ទឹកភ្នែកនាងរាប់លាន ដំណក់បានស្រក់ជោគថ្ពាល់ ដែលធ្វើឲ្យទឹកភ្នែកខ្ញុំស្រក់ដោយមិនដឹងខ្លួន ព្រោះតែអាណិតដល់រូបនាង ជាពន់ពេក ។ ឲ្យបងសុំទោសផងណាអូន ដែលកាលពីមុនវាជាដើមហេតុទាំងមូលដែលបង្កឲ្យអូន 

កុំតែអូនស្គាល់បងម្លេះអូនមិនជួបប្រទះនូវចំណុចរឿងទាំងនេះទេ​ រឿងនេះមកពីបងទាំងអស់ដែលឲ្យ ទៅជាយ៉ាងនេះ ។ បងដឹងថា ២ ទៅ ៣ឆ្នាំ នេះ អូនមិនដែលមានសេចក្តីសុខម្តងណាឡើយ នេះហើយ ដែលវាជាដើមចមដែលធ្វើឲ្យអូនចិត្តមិនដាច់អាល័យពីបង វាជាកំហុសបងទាំស្រុងដែលបង្កឡើង។
បងកុំបន្ទោសខ្លួនឯងអី អូនទេតើដែលជាអ្នករឹងទទឹងយ៉ាងនេះ មិនព្រមយល់ពីរូបអតីតប្តី ដោយអូន គិតពីតែចិត្តខ្លួនឯង នៅតែអាល័យដល់បង វាជាហេតុដែលធ្វើឲ្យគេទ្រាំរស់នៅជាមួយយើងមិនបាន គេ ក៏សម្រេចចិត្តលែងលះជាមួយអូនទៅ។ ម្យ៉ាងទៀតមកពីជីវភាពគ្រួសារអូនដែលបង្ខំអូនយ៉ាងនេះ នំមិនអាចធំជាងនាឡិបានទេបង ឲ្យបងសុំទោសណាដែលអូនការចោលបង ទាំងដឹងបងកុំនៅស្រលា ញ់អូនខុសធ្ងន់ណាស់ដែលចោលបងតែបងបានលឺពីមូលហេតុហើយតើថាវាយ៉ាងម៉េច? វាមិនមែនជា កហុសបងទេ មកពីកម្រិតជីវភាពដែលធ្វើឲ្យបងនឹងអូនមិនបានជួបគ្នា ។ សូមបងបំភ្លេចក្តីស្នេហានេះ ទៅ ហើយកសាងសម្ព័ន្ឋភាពនេះទៅជាមិតវិញទៅ ហើយស្វែងរកនារីណាម្នាក់ដែលបងគិតថាវាសាក សមសម្រាប់បង កុំឲ្យដូចជាអូន ដែលមាននាមថា ជាអ្នកក្បត់បងព្រោះតែកម្រិតជីវភាពអីណា ។
កុំបន្ទោសខ្លួនឯងអីបងបានប្រាប់ហើយតើ ថាបងនេះវាក៏ជាអ្នករួមចំណែកឲ្យអូនមកដល់ចំណុចអវិជ្ជ មាននេះដែរ លើកលែងឲ្យបងផងណាអូន ពីមនុស្សម្នាក់ដែលស្រលាញ់អូនមិនប្រែ ។
                           ​​​​​​​​​​​​​​​​​​​​​​                                                                                            
                                                           ​​     ​ដោយ ៖ លីដា               

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Justin Bieber, Gold Price in India