ករណីគ្រោះថ្នាក់ដែលបង្កដោយរថយន្តក្រុងនេះបានកើតឡើងកាលពីវេលា ម៉ោង៧និង៣០នាទីថ្ងៃទី២០ខែតុលាឆ្នាំ២០១១ត្រង់ចំណុចខាងមុខសណ្ឋាគារបាណន់ លើកំណាត់ផ្លូវជាតិលេខ៥ស្ថិតនៅភូមិព្រៃគមហាទេពសង្កាត់ស្វាយប៉ាក ក្រុងបាត់ដំបង។
បើតាមសាក្សីនៅកន្លែងនេះបាននិយាយថាដំបូងគេឃើញមានរថយន្តក្រុង មួយគ្រឿងរបស់ក្រុមហ៊ុនភ្នំពេញសូរិយាពាក់ស្លាកលេខភ្នំពេញ3A-2769បើក ក្នុងទិសដៅពីកើតទៅលិច។
ប្រភពដដែលបានបន្តថាលុះទៅដល់ចំណុចកើតហេតុស្រាប់តែរថយន្តនោះបាន បត់ឆ្វេងពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកវេវអាល់ហ្វាពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខបាត់ដំបង1K-6021ជិះគ្នា២នាក់ដែលកំពុងបើកបរច្រាសទិស គ្នាបានបុកទៅលើក្បាលរថយន្តមួយទំហឹងដោយសារតែរថយន្តនោះកំពុងឆ្លង ចូលមកឆ្វេងហើយបណ្តោយឲ្យភាគីម៉ូតូទាំងពីនាក់ហោះផ្លោងទៅបោកនិង ថ្នល់។
មុន ពេលសមត្ថកិច្ចមកដល់អ្នកបើកបររថយន្តបានរត់ចុះពីរថយន្តដោយដាក់ រថយន្តចោលហើយគេចខ្លួនបាត់ទៅ។តាមការអះអាងថារថយន្តនោះបានបើកបំពាន ទៅលើចំណែកស្តាំរបស់ម៉ូតូដូចនេះវាខុសទាំងស្រុង៕
និយមរ័ត្ន
0 comments:
Post a Comment