Your Ad Here

Monday, October 24, 2011

ព្រះច័ន្ទ​គោចរមក​កៀក​ផែនដី​តើ​អ្វី​​ដែល​​អាច​​កើត​​ឡើង?



សហ គមន៍ ​អ៊ិន ​ធឺ ​ណែត ​លើ​ពិ​ភព ​លោក ​បាន ​រំ​ជើប ​រំ​ជួល ​ជុំ​វិញ ​បញ្ហា​​​ ទំ​នាក់ ​ទំ​នង​ រវាង​​ បាតុ ​ភូត ​​ព្រះច័ន្ធ
គោចរ មក​កៀក​ផែនដី នៅវេលាយប់នេះ ជាមួយ​នឹង​ការ​រញ្ជួយដី​កម្រិត ៩រង្វាស់វិចទ័រ នៅថ្ងៃទី១១ មិនា នា​ប្រទេសជប៉ុន។
សារព័ត៌មាន​ Pravda បាន​ឲ្យ​ដឹង​ថា​ នៅថ្ងៃទី១៩ មិនា នេះ ព្រះច័ន្ទ​ នឹង​គោចរ​ឆ្លងកាត់​ផែនដី​ ក្នុង​ចម្ងាយ​ ៣៥៦,៥​ពាន់គីឡូម៉ែត្រ។​ ទីតាំង​នេះ ត្រូវបាន​ហៅថា ចំណុច​​កៀក​ផែនដី​នៃពន្លឺ​ព្រះ​ច័ន្ទ (moon perigee)។
លើបណ្តាញអ៊ីធឺណែត ពោរពេញ​ដោយ​ការ​ព្យាករណ៍ថា “ព្រះច័ន្ទដ៏ធំ” ពោលគឺ ព្រះច័ន្ទ​ស្ថិតនៅ​ជិតផែនដី​បំផុត នឹងបង្ក​មហន្តរាយ​ធម្មជាតិ​ដូចជា រញ្ជួយដី ផ្ទុះ​ភ្នំភ្លើង ... តើយើង​ទាំងអស់គ្នា​ឆ្លងកាត់ “មួយថ្ងៃអវសាន្ត” បែបណាដែរ?
ចាំបាច់​ត្រូវ​ ទទួលស្គាល់​ថា រឿង​រ៉ាវ​ខាង​លើ​ គឺ​មាន​មូលដ្ឋាន​។ ក្នុងអតីតកាល​នាឆ្នាំ ១៩៥៥ ១៩៧៤ ១៩៩៣ និង ២០០៥ ព្រះច័ន្ធ​ បាន​គោចរ​មក​កៀក​ផែនដី។ នៅ​ឱកាស​ទាំងនោះ ផែនដី​បាន​ធ្លាប់​ពើប​ប្រទះ​នឹងគ្រោះ​មហន្ត​រាយ​។ ថ្ងៃបុណ្យណូអែល​ ឆ្នាំ១៩៧៤ ចរន្ត​ខ្យល់​​គួច​ Tracy បាន​បំផ្លាញ​ទីក្រុង​ Darwin នៅ​អូស្រ្តាលី​ខ្ទេចខ្ទាំអស់។ ខែ​ មករា ឆ្នាំ ២០០៥ រលក​យក្ស​ស៊ូណាមិ​ បាន​សម្លាប់​មនុស្ស​ជិត ២០០.០០០នាក់ នៅឥណ្ឌូនេស៊ី ...។
ក្រុមអ្នក ​វិទ្យាសាស្រ្ត​បក​ស្រាយ​ថា ចំណុច​កៀក​ផែនដី​របស់​ព្រះ​ច័ន្ទ គឺទំនាក់ទំនង​ដល់ការ​ឡើងកំដៅ​នៃផែនដី។ ដំណើរការ​ជីវសាស្រ្ត​ជា​ច្រើន​នៅ​ផែនដី ចំណុះ​ទៅ​លើ​ខួបនៃ​ចលនា​របស់​ព្រះច័ន្ទ​។ សាស្រ្តា​ចារ្យ​​ជីវសាស្រ្ត Frank A. Braun មកពីមជ្ឈមណ្ឌលជីវសាស្រ្ត​កោះ Bermude នៃមហាវិទ្យាល័យ​ឦសាន្ត​ ធ្វើ​ការកត់សម្គាល់​ថា នៅមហា​សាគរ គេសង្កេត​ឃើញ​វត្តមាន​ហ្វូង​បង្កង​ Procaris Chacel ដ៏ធំសម្បើម​ មាន​លក្ខណៈ​ជាខួប​នៃ​ដំណើរ​ព្រះច័ន្ទ​។ ពពួក​​គ្រំ និង ក្តាមសមុទ្រ តែងមាន​សកម្មភាព​យ៉ាង​ខ្លាំងខ្លា​ នាពេល​ខែ​ពេញ​បូរមី។
លោក Braun បានធ្វើ​ពិសោធន៍​ជា​ច្រើន​នៅ​លើ​សត្វ​ចិញ្ចឹម​កូន​​ដោយ​ទឹក​ដោះ និង រុក្ខជាតិ​ នៅ​ក្នុង​បន្ទប់​បិទ​ជិត គ្មាន​ទំនាក់​ទំនង​ខាង​ក្រៅ ហើយ​បាន​ពិនិត្យ​ឃើញថា ខួបនៃ​ការ​បំថ្លែង​សារធាតុ​របស់​ឧប​ករណ៍​ពិសោធន៍​ទាំងនោះ សុទ្ធតែ​ដំណើរការ​តាម​ប្រតិទិន ច័ន្ទគតិ (ត្រឹម​​ត្រូវ​​ដូចការ​សន្និដ្ឋាន​ខាង​លើ របស់​លោក​គឺ​ខ្លាំង​បំផុត​ពេល​ព្រះច័ន្ទ​ពេញ​វង់​ និង ខ្សោយបំផុត​ពេល​គ្មាន​ព្រះ​ច័ន្ទ។
ក្រុមអ្នក ​វិទ្យាសាស្រ្ត​នៃ​​វិទ្យាស្ថាន​រាជ​សាគរ​វិទ្យា ហូឡង់ ក្រោមការ​ដឹកនាំ​របស់​លោក Hans Van Kharen បាន​សន្និដ្ឋាន​ បាន​​ពីទំនាក់​ទំនង​រវាង​ខួប​ព្រះ និង ដំណើរ​ប្តូរទីរបស់​រុក្ខជាតិ​អណ្តែត​លើផ្ទៃ​ទឹក (Zooplanckton) ដែល​ពេលច័ន្ទ​ពេញវង់​ វា​អណ្តែត​​​លើផ្ទៃសមុទ្រ​ ហើយ​ពេលគ្មាន​ព្រះច័ន្ទ​ គឺវាពន្លិច​ចុះ​ដល់​ជម្រៅ ៨០០ម៉ែត្រ។ លោក​លើក​ឡើងថា ជីវៈទាំងនោះ​ ក្នុងសរីរាង្គរបស់​វា​ ហាក់ដូចជា​មាន​នាឡិកាជីវ​គីមីសាស្រ្ត។
ក្រុមអ្នក ​វិទ្យាសាស្ត្រ​សំដែង​មតិថា ថ្វីត្បិត​បាតុភូត​ “ព្រះច័ន្ទដ៏ធំ” កម្រនឹង​កើតឡើង តែវា​មានឥទ្ធិពល​ក្នុង​រយៈពេល​ច្រើនឆ្នាំក្រោយៗមក។ សាស្ត្រាចារ្យ​ Nikolai Sidorenko នាយក​ការិយាល័យពិសោធន៍​ជលសាស្រ្ត​ សហព័ន្ធ​រុស្ស៊ី​​ បានអះអាង​ថា ការក្តៅ​មិន​ប្រក្រតី​ នា​ឆ្នាំទៅមិញ គឺអាស្រ័យ​ដោយ​ចលនា​ឡើងចុះ​មិននឹងន​នៃ​ស្រទាប់​ចក្រវឡ ទាក់​ទង​ដល់​​ការជះឥទ្ធិពល​របស់​ព្រះច័ន្ទ​។ បាតុភូត​នេះ ទាក់ទិន​ទៅ​នឹង​ចំណុច​កៀក និង ចំណុច​ឆ្ងាយ​ (apogee) របស់​ព្រះច័ន្ទ​ប្រៀបនឹង​ផែនដី។
អ្នកវិទ្យាសាស្រ្ត ​ផ្សេងទៀត​ មិន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហឥទ្ធិពល​នៃ “ព្រះច័ន្ទដ៏ធំ” ឥទ្ធិពល​បែបណា​មក​លើ​ផែនដី​ទេ ដោយគ្រាន់​តែ​ចាត់​ទុក​ថា វាជា​ឱកាស​ឲ្យ​យល់​បានច្បាស់​​ជាងមុន ពីភពនេះ ក៏ដូចជា​ស្រទាប់​ផែនដី។
ឧទាហរណ៍អាស្រ័យ ​ដោយ​ព្រះច័ន្ទ​មក​កៀក​ផែនដី​ជាង​ ទើប​កាលពី​ខែ មករា កន្លងមក​ ក្រុម​អ្នកវិទ្យាសាស្រ្ត​នៅ NASA តាម​រយៈឧបករណ៍វាស់​ការរញ្ជួយដី​ ដែលត្រូវ​បាន​យានអវកាស​ Appollo យក​ទៅ​ដាក់នៅ​ព្រះច័ន្ទ តាំងពីឆ្នាំ ១៩៧១ ទើប​សន្និដ្ឋាន​បាន​ថា នៅ​ផ្នែក​ខាង​​ក្នុង​នៃ​ព្រះច័ន្ទ “ស្នូល” លោហៈ ដែលមានវិមាត្រ​ ២៤១គីឡូម៉ែត្រ ហើយហ៊ុំព័ទ្ធជុំវិញ​ដោយ​ស្រទាប់​មួយ​​មាន​សណ្ឋាន​រាវ មាន​វិជ្ជមាត្រ​ ៣៣០គីឡូម៉ែត្រ។ ក្រុម​អ្នកវិទ្យាសាស្រ្ត​លើក​ឡើងថា “ស្នូល” របស់​ព្រះច័ន្ទ​មាន​រចនា​សម័្ពន្ធដូច “ស្នូល” របស់ផែនដី​។ ព័ត៌មាន​នេះ បាន​បចញ្ចាំង​ពន្លឺ មិនត្រឹម​តែ​ចំពោះដំណើរការ​កកើត​ស្នូល​ផែនដី​ប៉ុណ្ណោះ​ទេ ថែមទាំង​បំភ្លឺ​ដំណើរវិវត្តនៃ​ផែនម៉ាញេទិច​របស់​ព្រះច័ន្ទ។
ថ្វីបើមិន ​និយាយដល់ “ថ្ងៃអវសាន្ត” តែអ្នក​ស្រាវជ្រាវ​ជើងចាស់ម្នាក់ នៃវិទ្យាស្ថាន​តារាសាស្រ្ត​រុស្ស៊ី Vladimir Surdin បានប្រកាស​ រវាងបញ្ហា​ដំណើរគោចរ​កាន់តែ​កៀក​មក​ផែនដី​ នឹងនៅមានកើតឡើង ការរញ្ជួយដី​ដ៏ច្រើន​ រួមទាំង​ពេលដែល​ព្រះច័ន្ទ​ឆ្លងផុត​ចំណុច​កៀកនេះ​​ក៏ដោយ៕
ដោយ​​៖ KSN

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Justin Bieber, Gold Price in India