Your Ad Here

Friday, October 14, 2011

តើមួយរយៈនេះតារាចម្រៀង អាន គុណកូឡា បាត់ខ្លួនទៅណា?

ស្របពេលដែលមានតារាចម្រៀង ប្រុសស្រីកំពុងតែដណ្តើម កេរ្តិ៍ឈ្មោះគ្នា​លើទីផ្សារសិស្បះ​ស្រាប់តែ មានទស្សនិកជនជាច្រើនបានឆ្ងល់ថា អាន គុណកួឡាបាត់ទៅណា?​ អាន គុណកូឡាគឺជាតារាចម្រៀង ដែលមានកេរ្តិ៍ឈ្មោះល្បីគូរសម ស្ថិតនៅក្នុងដួងចិត្តយុវវ័យ ដែលតារារូបនេះច្រៀង ឲ្យផលិត Bigman​ Production​ តែមួយរយៈចុងក្រោយនេះបែរជាស្ងប់ស្ងាត់បាត់មុខពីវិស័យសិល្បះ​ដែលជាចម្ងល់យ៉ាងធំ សម្រាប់មិត្តយុវវ័យដែលធ្លាប់តែគាំទ្រតារារូបនេះ ។​
តារាសម្លេងស្រទន់អាន គុណកូឡាមួយរយៈកាលចុងក្រោយនេះបាត់មុខពីការអញ្ចើញពីបណ្តាស្តា នីយ៍ទូរទស្សន៍នានា បាត់មុខពីថាសចម្រៀង តើកូឡាទៅណាហើយ?​
មានប្រភពព័ត៌មានថា អាន គុណកូឡាឈប់ច្រៀងហើយ ​ហើយក៏មានប្រភព័ត៌មានខ្លះទៀតថា ដោយសារតែ គ្មានបទឲ្យ តារារូបនេះច្រៀង ហើយក៏មានប្រភព័ត៌មានធំមួយទៀតថា ផលិតកម្ម ដែល​​ កូឡា ច្រៀងបានដួលរលំ តើវាជាការពិតដែរឬដែរ?​
ក្រោមប្រភពព័ត៌មាននេះ ខាងអាណាចក្រព័ត៌មានបានសូមធ្វើការស្រាយបំភ្លឺពី ម្ចាស់ផលិតកម្ម និងតារារូបនេះ តែមិនអាចធ្វើការទំនាក់ទំនងបាន ។​ទោះបីជាយ៉ាងណា ខាងអាណច្រកតារានឹងធ្វើ ការទំនាក់ទំនងផ្តល់ព័ត៌មានតាមក្រោយទៀត អំពីការបាត់ខ្លួនរបស់តារា រូបនេះពីវិស័យសិល្បះ ។

កួឡា គឺជាតារាមួយដួងដែលធ្លាប់ស្ថិតនៅក្នុងដួងចិត្តយុវវ័យតាមរយៈបទ "លាមុនស្អប់" ដែលធ្វើឲ្យចំណូលការគាំទ្ររបស់តារារូបនេះកើនឡើងតែមួយប៉ព្រិចភ្នែក។ មកដល់ពេលនេះបញ្ហា បាត់មុខពីសិល្បះនៅតែជាចម្ងល់ដដែល។
ដោយ៖ លីដា​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Justin Bieber, Gold Price in India