Your Ad Here

Sunday, October 16, 2011

ឆាយ​​​​ វិរៈយុទ្ឋ ចង់បានសង្សារជាតារាដូចគ្នា​

ឆាយ វិរៈយុទ្ឋ គឺជាតារាមួយដួងដែលស្ថិតនៅក្នុងផលិត Bigman ​មានសំលេងល្អឯក​ ដែលកំពុងតែទទួ លបាននូវប្រជាប្រិយភាពពីសំណាក់មិត្តយុវវ័យនាពេលបច្ចុប្បន្ន។ស្របពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីលើដងវិថីនៃឆាក​​​ សិល្បៈ សម្រស់ក៏ស្អាតមិនចាញ់នឹងតារាល្បីៗ ផ្សេងៗទៀតឡើយ ។ឆាយ វិរៈយុទ្ឋឆ្នាំនេះហាក់ដូច ជាយីអ៊ុន កាន់តែមានហុងស៊ុយហើយ មួយរយៈនេះគេតែងតែឃើញយុទ្ឋទទួលបានការអញ្ជើញពី អ្នកគ្រប់តាមបណ្តាស្ថានីយ៍ទូរទស្សន៏នានាឲ្យឡើងច្រៀង និងតែងតែមានវត្តមានតាមកម្មវិធីធំៗនៅ តា មបណ្តាខេត្តទៀតផង ។

ជាមួយនឹងការទទួលបានភាពគាំទ្រ និងសម្រស់ស្អាតផូរផង់ ក៏មានប្រភពព័ត៌មានថា យុទ្ឋ មានសង្សារជាតារាដូចគ្នា ដែលធ្វើឲ្យទស្សននិកជន ដែលជាអ្នកគាំទ្រគេមានភាពចម្ងល់ថា តើតារាស្រីមួយណាដែលជាសង្សារបស់តារាចម្រៀងរូបនេះ?

 បទចម្រៀងរបស់តារារូបនេះដែលទទួលបានការគាំទ្រពីពីសំណាក់មិត្តយុវវ័យគឺមានបទ អារម្មណ៍លាក់ស្នេហ៍ កុំព្យាយាមសម្រក់ទឹកភ្នែក ខូចចិត្តទុកមុន មិនទាន់បែកគ្នាតែមានអារម្មណ៍ឈឺ ចាប់ អរគុណដែលអូនស្រឡាញ់បង នឹងមានបទជាច្រើនបន្តបន្ទាប់ជាទៀត ។
មួយរយៈចុងក្រោយនេះតារារូបនេះមានបទថ្មី្ៗជាច្រើនចេញលក់នៅលើទីផ្សាជាបន្តបន្ទាប់ ក្នុង នោះមានចម្រៀងមួយបទដែលទទួលបានការគាំទ្រដែលមានចំណងជើងថា សង្សារតារា ដែលអត្ថន័ យបទនេះតម្រូវឲ្យ យុទ្ឋ ដែលជាមនុស្សសាមញ្ញធម្មតា មានសង្សារជាតារាដែលមានកេរ្តិ៍ឈ្មោះល្បី ហើយលួចប្រចណ្ឌគ្រប់បែបយ៉ាងទៅលើតួស្រី ។ ជុំវិញនូវអត្ថន័យនឹងចំណងបទចម្រៀងនេះដែរ ដែលធ្វើឲ្យមិត្តយុវវ័យមានមន្ទិសសង្ស័យដូចខាងលើ ។


វីរៈយុទ្ឋ គឺជាតារាចម្រៀងមួយដួងដែលជាតារាជាទីចំណាប់អារម្មណ៍របស់យុវវ័យនាពេលបច្ចុប្បន្ន ហើយក៍ជាតារាដែលជាទីចំណាប់របស់អ្នកសារព៏ត៌មានផងដែរ ។

ដោយ​ ៖ លីដា

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Justin Bieber, Gold Price in India