Your Ad Here

Sunday, November 13, 2011

តើដឹងពីអ្វីខ្លះពីព្រះចន្ទ័?



        ពន្លឺសាយភាយដែលជះពន្លឺមកលើផែនដីនាពេលរាត្រីនោះត្រួវបានគេទទួលស្គាល់​ថាជា​ព្រះចន្ទ័​ឬដួងខែ​។ ព្រះ​ចន្ទ័នៅទូទាំងពិភពលោកនេះមានតែមួយទេ ទោះបី​ជាលោអ្នក​នៅ​ទ្វីបលោកខាងលិចក៏ដោយ​ ឬនៅ​គ្រប់​ទី​កន្លែ​ងណា​ក៏ដោយ ។
តើមានអ្វីខ្លះជាអាថ៌កំបាំងជាមួយនឹងព្រះចន្ទ័​ទៅ​?



តាមដំណើររឿងនិទានដែលនិយាយហូរហែរតៗគ្នា​ពី​មាត់​មួយ​ទៅមាត់មួយបាន​ឲ្យដឹ​ងថា​៖
នៅក្នុងដួងខែមួយដួងនេះមានលោកយាយចាស់ម្នាក់កំពុងតែឈរបុកអំបុកក្រោម​ដើម​ពោធិ៍ព្រឹក្សមួយ​​ដោយអ្នកខ្លះ​ទៀតនិយាយ​ផ្សេង​ពីនេះដោយយល់ថា នៅក្នុង​ព្រះ​ចន្ទ័​ដើមឡើយមានព្រានម្នាក់ចង់ញុំា​នូវសាច់ទន្សាយ​ដែល​ជាព្រះពោធិសាត់​លុះដល់មានហេតុកើត​ឡើង​យ៉ាងដូច្នោះ​ ព្រះ​ពោធិសាត់​ក៏សុខ​ចិត្តបរិចាគខ្លួនប្រាណឲ្យ​ទៅព្រាន តែមុននឹងលោតចូលភ្លើង ឲ្យ​ក្លាយ​ទៅជាចំណី​ព្រះពោធិសាត់ក៏បាន​រសាស់ខ្លួនប្រាណ​ដើម្បីឲ្យសត្វ​ល្អិត​លោតចេញ​ពីខ្លួនដូចជាចី​ជាដើម លុះកាលយ៉ាងនេះចប់សព្វគ្រប់​​ព្រះពោធិសាត់ទ្រង់ក៏លោតចូល​ភ្លក់​ភ្លើងតែម្តង​​ លុះកាលលោតចូលភ្លើងនេះមិនបានសម្រេចដូចបំណ​ងរបស់ព្រានដែលប៉ងលើព្រះអង្គ​ឡើយ តែមិនគួរ​ឲ្យ​ជឿឡើយភ្លក់ភ្លើង​នោះបែរជាត្រជាក់ទៅវិញលុះអំ​ណេរតទៅនោះ ព្រះអង្គក៏បានត្រាសដឹងជាព្រះ​​តែម្តងទៅ​​​​។ ហេតុទាំងនេះបានមានមតិជាច្រើន​ថានៅ​ក្នុង​ព្រះចន្ទ័ ពេលដែលយើងមើលទៅមានរាងដូចជា​ទន្សាយនៅក្នុងភ្លក់ភ្លើងអ៊ីចឹង​។






ដោយ៖ លីដា
រូបថត៖ លីដា

Sunday, November 6, 2011

អាន គុណកូឡា ទៅណាហើយ ?

អ្នក​ចម្រៀង​រូបស្រស់​ អាន​ គុណ​កូឡា​ ដែល​ជាអ្នកចម្រៀង​មួយដួងនៅផលិតកម្ម Big​​man​ ស្ថិត​ក្នុង​ផលិតកម្ម​នេះ​តារាចម្រៀងស្រស់សង្ហានេះ​មានចម្រៀង​ជាច្រើនបទ​ដែលធ្វើឲ្យតារាមួយដួងនេះ​មាន​ឈ្មោះបោះសំឡេង​គួរសមដែរ ។
តែមួយរយៈ​ចុង​ក្រោយ​នេះ មិត្តយុវវ័យ​ដែលធ្លាប់​តែ​គាំ​ទ្រតារារូបនេះ​មាន​ចម្ងល់​ជា​ខ្លាំងថា​តារារូប​ស្រស់​នេះទៅណាបាត់​ហើយ ?

តែមិនគួរឲ្យជឿឡើយចម្ងល់​របស់​មិត្ត​យុវវ័យត្រូវបាន កូឡា លា​លាតត្រដាង​នៅ CD​ Vol​ 124​ របស់​ផលិតកម្ម សាន់ដេ​ភាព​យន្ត​ដោយ​ក្នុងនោះមានចម្រៀងជា​ច្រើនបទដូច​ជា​ សុខៗគេ​សុំសង្សារវិញ​បើគ្នានគេបង​នឹង​ស្រលាញ់អូន​ ជារឿងមិនគួរឲ្យជឿ​ឡើយថាសុខ​ៗ​តារារួបស្រស់​នេះបានផ្លាស់ចេញ​ផលិតកម្ម​ចាស់មកច្រៀងនៅផលិតកម្មថ្មី  តើទ្រ​នំចាស់​មានបញ្ហាមែនទេ ?
អត្ថបទដោយ ៖ លីដា
រូបថត ៖ Internet

Wednesday, November 2, 2011

តើមួយណាខ្លាំងជាង?

វិស័យភាពយន្តនៅកម្ពុជាកំពុងមានសន្ទុះវិវត្តន៍ខ្លួនទៅមុខនៅមានកម្រិតនៅឡើយ​។
នៅឆ្នាំ​ ២០០៥​ ផលិតកម្មចម្រៀង ហង្សមាស​ ដែលជាផលិតកម្មធំជាងគេនៅកម្ពុជាបានផលិតខ្សែភាព​យន្តមួយ​ដែល​មានចំណង​ជើងថា "នេសាទ​ក្រ​ពើ​" ដែលបានដាក់បញ្ជាំងនៅរោងភាពយន្តចំនួន​ ៥ នៅ​ក្នុងរាជធានី​ភ្នំពេញ​ ។ក្នុងសាច់រឿងនេះ​ដែរមានវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្តិ និង កញ្ញា ស៊ឺម សូលីកា ដែល​ដើរ​តួជា​តួឯកក្នុងសាច់រឿងទាំងមូល​ និង មានតារាប្រុស ស្រី ក្មេងខ្ចី​ជា​ច្រើនរូប​ទៀត ។​ក្រោយពីទស្សនាសាច់រឿងនេះ​អ្នកទស្សនាគ្រប់រូបបានលាន់មាត់សរសើរថា ជាសាច់រឿង​ដែលមើល​ ម្តងហើយចង់មើល​ម្តង​ទៀត​ ហើយក៏ជាសាច់រឿងល្អឯកក្នុងឆ្នាំ ២០០៥ នោះដែរ ។
មក​ដល់​ឆ្នាំ​ ២០១១ នេះ វិញ​នឹងមានសាច់រឿងមួយដែលផលិតឡើងដោយ ផលិតកម្មសាន់ដេភាព​យន្ត ដែលនឹងដាក់បព្ចាំង​នៅថ្ងែ សៅរ៍ ទី​៥ នេះ នៅវិមានចណៃ ដែលជាវណ្ណកម្មថ្មី ក្នុងឆ្នាំ​​ ២០១១ នេះ​​ ដែលមានចំណងជើង​ថា "ព្រាយដែកគោល"​ ក្នុងសាច់រឿងនេះដែរ មានការចូលរួមសម្តែង​ដោយ​លោក ខេមរៈ សិរីមន្ត និង កញ្ញា សុខ ពិសី នឹងតារាជាច្រើនដួងទៀតរបស់ផលិតកម្មនេះដែរ ។ នៅ​ថ្ងៃ​សៅរ៍ បើលោកអ្នកចង់ដឹងឲ្យកាន់តែជ្រាបច្បាស់នោះសូមទៅទស្សនាទាំងអស់គ្នា ដើម្បីដាក់ពិន្ទុ​ឲ្យវិស័យភាពយន្តនៅកម្ពុជា ក៏ដូចជាវិនិច្ជ័យទៅលើសាច់រឿងទាំងពីរនេះ ថា សាច់រឿង​ណាដែល​ល្អ​ជាងគេ ដែលតម្លែសំបុត្រ ចូលរួមទស្សនា ៣ ដុល្លារ​ ក្នុង ១​ នាក់ ។ តោះ!ទៅមើលទាំងអស់គ្នា​កុំទន្ទឹង​រងចាំអី​ នាំគូស្នេហ៍អ្នក​ទៅមើលដើម្បីសាងអនុស្សាវរីយ៍ បើមិនទៅច្បាស់ជាមិនដឹងឡើយ ។


អត្ថបទដោយ ៖ លីដា
រូបថត ៖ Google

Tuesday, November 1, 2011

នំសម្រាប់ពិធីខួបផ្សេងៗ តោះទិញមួយ !

ពិធី​ខួបផ្សេង​ៗ​តែង​តែ​មាន​វត្ត​មាន​នូវ​ប្រភេទ​នំនេះ​ជានិច្ច​ ដែលគេហៅ​វាថា ជានំ​ Cake​​​ ។ជាមួយ​នឹងមិត្ត​យុវវ័យ ប្រិយមិត្ត​ដែល​មាន​ខួបកំណើត​របស់​ខ្លួន​ក្តី ធ្វើ​ខួបឲ្យគូស្នេហ៏ក្តី​ មិត្តយុវវ័យអាចជ្រើស​រើសគំរូ​មួយក្នុង​ចំណោម​គំរូខាង​ក្រោមនេះ​ ៖








ពិតណាស់គូស្នេហ៍របស់មិត្តយុវវ័យ ប្រិយមិត្តទាំងអស់ពិតជាសប្បា​យចិត្ត​ជាក់ជាមិនខាន​ឡើយ​នៅ​ពេល​ដែលលោក​អ្នកធ្វើ​ខួប​ឲ្យនាង  នោះ​នាងពិត​ជាលាន់មាត់ថា អូនពិតជាសប្បាយចិត្ត​ណាស់​ដែលបងបាន​ធ្វើ​ខួបឲ្យរូបអូន​ អូនអរគុណ ។ ភាពមិនអាចបំភ្លេច​នោះគឺ ជាសកម្មភាពទាំង​នេះហើយ​ដែលនឹងដិតដាមដក់ជាប់នឹងចិត្ត​ម្ចាស់​ស្នេហ៍លោកអ្នកយ៉ាង​ប្រាកដ​ ។










តោះ!ថ្ងៃនេះ​ជាខួបកំណើត​ម្ចាស់​ចិត្តមិត្តយុវវ័យមែនទេ កុំ​ទន្ទឹងរង់ចាំអីទៅទិញមួយ​ ហើយ​ធ្វើឲ្យមាន​ភាពភ្ញាក់ផ្អើល​បំផុតសម្រាប់នាង​ ។

ដោយ ៖ លីដា​
រូបថត ៖ បរទេស

តើពស់ចឹក និង ពស់ខាំខុសគ្នាដូចម្តេច?

ពស់គឺជាប្រភេទ​សត្វ​អសិរពិស​ដែលមនុស្ស​គ្រប់​គ្នាកោតខ្លាច​នៅពេលដែល​ឃើញ​វា។ សត្វពស់​ដែល មនុស្ស​ទូទៅ​ខ្លាច​នោះគឺ​ប្រភេទ​ពស់​វែក ដែលសម្បូរទៅ​ដោយអសិរពិស​ ។ នៅជុំ​វិញបញ្ហាទាំង​នេះក៏​មានលិច​លឺនូវ​សំណួរ​ចោទ​ឡើងថា "តើពស់ចឹក និង ពស់ខាំខុសគ្នាយ៉ាងដូច​ម្តេចដែរ?​"


បើបកស្រាយទៅវាមិនមានអ្វីឲ្យកត់សម្គាល់ថា វាខុសគ្នានោះទេ តែផ្ទុយមកវិញនិយាយឲ្យមានលក្ខ​ណៈកំប្លែងនោះ​វិញ គឺថា ពស់ចឹកគឺវាចឹកហើយដកវិញដោយមានសកម្ម​ភាព​លឿន​ទៅពេលដែល​វា ប្រមាញ់ តែមិនចេះនូវស្តាយអ្វីនោះ​ទេនោះមានន័យថា វាជាប្រភេទ​សត្វ ពស់​ដែលរស់នៅ​ស្រុក​ស្រែ​

ចំណែក​ឯពស់ខាំវិញគឺជា​ប្រភេទ​ពស់​ដែលរស់នៅទីក្រុង​ដោយកាយវិកាខាំមានលក្ខណៈ​យឺតនិង​មាន​ភាព​ផ្អែម​ល្អែម​ នោះមានន័យ​ថា វាជា​ពស់ដែល​មានបទពិសោធន៍​​ដោយរស់នៅក្នុង​សម័យអ៊ីន​ធឺ​ណេត​ ខាំហើយចេះ​ប្រើអណ្តាត​ថ្នម​ទៀតផង ។
ដោយ ​៖ លីដា
រូបថត ៖ បរទេស

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Justin Bieber, Gold Price in India