Your Ad Here
Showing posts with label សិល្បះតាក់តែង. Show all posts
Showing posts with label សិល្បះតាក់តែង. Show all posts

Thursday, October 20, 2011

មុខមាត់ថ្មីព្រះវិហារ


            កណ្តាលទ្រូងព្រៃពីមុនរ៉ាប់រងទុក្ខា                    ឥឡូវនេះណារដ្ឋាភិបាលលកលៃ
            ខិតខំអភិរក្សអ្នកកណ្តាលទ្រូងព្រៃ                    ខិតខំកែច្នៃជាតំបន់ទេសចរណ៍ ។
            ពីមុនស្ងប់ស្ងាត់មិនដូចឥឡូវ                             មានថ្នល់មានផ្លូវមានគ្នាអូរអរ
            ទេសចរណ៍ទៅមកយ៉ាងច្រើនកុះករ                ព្រះវិហារត្រេកអរជោគជ័យនេះ ។
            ភ្ងៀវច្រើនអនេកក្រៅក្នុងស្រុក                         ភ្លឺមាត់ភ្លឺមុខតទៅអំណេះ
            ព្រពន្ឋ័អេកូឡូស៊ីជាច្រើនពិសេស                     ជាក់ជាពិសេសនឹងរីកចម្រើន ។
            ពូជខ្មែរជាពូជអ្នកល្បាញល្បី                             ពូជសាងទឹកដីឲ្យរីកធំកើន
            ពីជើងដល់ត្បូ​ងយ៉ាងសម្បើម                           ខាងលិចខាងជើងធំអស្ចារ្យ ។
            សម័យនេះពូជខ្មែរពូជអ្នកថែ                            ទោះបីក្រុងស្រែត្រូវតែរក្សា
            កុំឲ្យពូជជិតខាងប្រមាញ់ប្រហារ                       ខំថែរក្សាព្រះវិហារនឹងថ្កើនថ្កាន ។

                                                                                                ដោយ ៖ លីដា
           

Wednesday, October 5, 2011

បទពិសោធន៍និពន្ធបទភ្លេង និងទំនុកច្រៀង


    ក្មួយៗយុវអ្នកនិពន្ធជាទីស្រឡាញ់ មតិមួយចំនួនតែងតែពោលស្ទើរគ្រប់មាត់ថាៈ​ « បទភ្លេង និង
ទំនុកច្រៀងដែលជាស្នាដៃអ្នកជំនាន់ដើម អ្នកនិពន្ធភាគច្រើនទៅចោលស្នាដៃ។ រីឯបទភ្លេង និង​ទំនុកច្រៀងសម័យឥឡូវ ស្នាដៃទៅចោលមុនម្ចាស់» ។
   ដូច្នេះ ដើម្បីចូលរួមស្តារនូវស្នាដៃអ្នកកវីនិពន្ធជំនាន់ថ្មី ឱ្យបានល្បីដូចអ្នកកវីនិពន្ធរៀមច្បងយើង
ជំនាន់មុន ខ្ញុំសូមជម្រាបជូនអំពីបទពិសោធន៍ដែលខ្ញុំមានតិចតួចស្តួចស្តើង ដូចតទៅៈ
« តាមបទពិសោធន៍របស់ខ្លួនខ្ញុំផ្ទាល់ ការនិពន្ធបទភ្លេង និង ទំនុកច្រៀងមាន២បែប» គឺ

ទី១/ យើងនិពន្ធបទភ្លេង( Melodie )មុន រួចទើបនិពន្ធទំនុកច្រៀង( Parole ) ជាក្រោយ។ ដូច្នេះវិធីទី១
នេះ ពេលយើងនិពន្ធទំនុកច្រៀង ត្រូវធ្វើយ៉ាងណាឱ្យខ្លឹមសារនៃទំនុកច្រៀងនោះបានសមស្របទៅ
នឹងបទភ្លេង​ដែលយើងបាននិពន្ធរួច ឬ បទភ្លេងដែលអ្នកនិពន្ធបទប្រគល់ឱ្យយើង។ មានន័យថាៈ
« បើបទភ្លេងនោះ ជាបទមនោសញ្ចេតនា យើងក៏ត្រូវនិពន្ធទំនុកច្រៀង ជាទំនុកមនោសញ្ចេតនា​ដូចគ្នាដែរ »។ បើបទភ្លេងនោះសប្បាយរីករាយ  យើងក៏ត្រូវនិពន្ធទំនុកច្រៀងសប្បាយរីករាយដូច​គ្នា។
   សួរថា តើយើងត្រូវស្វែងយល់ពី «បទភ្លេងបែបមនោសញ្ចេតនា និងបទភ្លេងបែបសប្បាយរីករាយ
ដោយវិធីណា?»
   បញ្ហានេះ ក្មួយៗត្រូវសិក្សាស្វែងយល់អំពី « សង្វាក់ភ្លេង ( Cadance ) » ឱ្យបានច្បាស់ជាមុនសិន
នោះទើបយើងនិពន្ធបទ ឬ និពន្ធទំនុកច្រៀងបានល្អប្រសើរ។
ឧទាហរណ៍ៈ បើសង្វាក់ភ្លេង ( Cadance ) បែបមនោសញ្ចេតនាដូចជា Slow    Slow-Rock    Bolero
Bolero-Lent ( សម្រាប់សង្វាក់ 4/4 or C ) និង សង្វាក់ Boston ( សម្រាប់សង្វាក់ 3/4 )។ល។ ចំពោះ
សង្វាក់បែបសប្បាយរីករាយវិញ ភាគច្រើនជាបទភ្លេងបែបប្រជាប្រិយដូចជា Rumvong   Saravann
Lamlao   Taloung    Proeun  & Cha Cha  ឬ Madison ជាដើម។ល។

ទី២/ របៀបនិពន្ធទំនុកច្រៀងមុនបទភ្លេងវិញ  ក៏យើងត្រូវនិពន្ធបទភ្លេងឱ្យសមស្របទៅនឹងមនោ
សញ្ចេតនារបស់ទំនុកច្រៀងដែលបាននិពន្ធមុនននោះដែរ ។ ប៉ុន្តែការនិពន្ធទំនុកមុននេះ  ក្មួយៗ
ត្រូវចងចាំថា បើយើងចង់បានបទបែបមនោសញ្ចេតនា​ ត្រូវនិពន្ធទំនុកជាកំណាព្យបទពាក្យ៨។
បើយើងចង់បានបទបែបប្រជាប្រិយ ត្រូវនិពន្ធទំនុកជាកំណាព្យបទពាក្យ៤។ ដូច្នេះដើម្បីនិពន្ធ
ទំនុកច្រៀងឱ្យបានល្អ​ ចាំបាច់ក្មួយៗត្រូវរៀនកំណាព្យឱ្យបានចេះជាមុនសិន។ល។
    
   បើនិយាយជារួមមក របៀបនិពន្ធស្នាដៃអ្វីក៏ដោយ យើងត្រូវធ្វើការងារជា៣ជំហានគឺៈ
ជំហានទី១/ ត្រូវស្រាវជ្រាវនិងកត់ត្រាឯកសារទុកជាមុនសិន ។

ជំហានទី២/ នៅពេលស្រាវជ្រាវឯកសារតម្រូវទៅនឹងប្រធានបទដែលយើងចង់បានរួចហើយ​​ ត្រូវ
ធ្វើគម្រោងជាមុនសិន ( ឧ. មុននឹងសាងសង់ផ្ទះ ត្រូវធ្វើ Plan ) ។

ជំហានទី៣/ ទើបចាប់ផ្តើមនិពន្ធទៅតាមទម្រង់នីមួយៗ ដែលយើងចង់បាន។

                                                           របៀបនិពន្ធជាក់ស្តែង

ក/ របៀបនិពន្ធបទភ្លេង
     1-ត្រូវចេះប្រើឧបករណ៍ភ្លេងណាមួយ ដូចជា Piano  Organe Guita ឬ Mondolin ។ល។
     2-ត្រូវចេះអក្សរភ្លេង ( Solfege ) និងទ្រឹស្តីនៃអក្សរភ្លេង ( Theorie de Musique ) ឱ្យបានច្បាស់លាស់
         ជាមុនសិន ដើម្បីងាយស្រួលក្នុងការកំណត់អំពីកម្រិតសំឡេង ដែលភាសាបច្ចេកទេសភ្លេង​ 
         ហៅថា « Ton » ។ ឧទាហរណ៍ៈ បទភ្លេងដែលយើងកំពុងនិពន្ធនោះ « ជាតុង Majeur ឬជាតុង
        Mineur? »។ បើតុង Majeur តើជាតុង Do ( C ) ឬតុង Fa ( F ) ឬក៏ជាតុង Sol ( G )។ល។
        ចំណាំៈ បើជាតុង Sol ( G ) មាន Diese 1 ( # ) ។ បើជាតុង Fa ( F ) វិញ មាន Bemol 1 ( ​b ) ។ល។
    ​ 3-ត្រូវស្គាល់អំពីសង្វាក់ភ្លេង ( Cadance ) ។ ឧ. សង្វាក់​ ៤/៤ តាងដោយអក្សរ ( C ) ដូចជាសង្វាក់
Slow   Slow-Rock   Bolero  Bolero-Lent  Bossanowa  Cha Cha   Madison  ឬក៏ជាសង្វាក់      Rumvong
Rumkbach  Saravann  Lamlao  Breun  Talong  ។ល
បើជាសង្វាក់  ៣/៤ វិញមានសង្វាក់  Boston ។ល។ ដូចជាបទ នឹកអូនជានិច្ច និងបទ Violonស្នេហា
ជាដើម ។ល។
បើជាសង្វាក់ ២/៤ មានសង្វាក់ភ្លេងដើរ ( Marche ) និងសង្វាក់ Pasodouble ។ល។
     4-ដើ



   ជាពិសេសអ្នកសិល្បៈត្រូវយល់ច្បាស់ថា​ បើយើងចង់សាងស្នាដៃសិល្បៈឱ្យបានជោគជ័យនោះ
ទ្រឹស្តីសិល្បៈមានពីរគឺ «ល្អភ្នែក! ពីរោះត្រចៀក!» ។ល។

                                                                                                                                                                                             ដោយ៖ លោកគ្រូ  វ៉ែន សុន

សិល្បៈ​តែង​កំណាព្យ​

កំណាព្យ គឺ​ជា​កម្រង​ពាក្យ​សំដី​ ដែលមាន​ការ​ចាប់​ចុង​ជួន​ពិរោះ​ រណ្តំ ណែង​ ណង​ មាន​ឃ្លា​ មាន​ល្បះ​ និង​មាន​កម្រិត​ចំនួន​ព្យាង្គ ជា​កំណត់​... ចេញ​ពី​ទឹក​ចិត្ត​រំភើប និង​ធ្វើ​ឲ្យ​អ្នក​ផង​រំភើប​ជាមួយ។
ធាតុ​ផ្សំ​របស់​កំណាព្យ
នៅ​ក្នុង​កំណាព្យ មាន​ធាតុ​សំខាន់​ៗ​ ដូច​ត​ទៅ​នេះ ៖
- ព្យាង្គៈ សំឡេង​មួយ​ម៉ាត់​ៗ​នៅ​ក្នុង​កំណាព្យ។
- ឃ្លាៈ ព្យាង្គ​ច្រើន​រួម​គ្នា​បាន​ជា​ឃ្លា។
- ល្បះ ឬ​ល្បះ​ខ័ណ្ឌៈ ឃ្លា​ច្រើនរួម​គ្នា​មក​ដោយ​មាន​ខ័ណ្ឌ ហៅ​ថា​​ល្បះ ឬ​ល្បះ​ខ័ណ្ឌ។
ពាក្យ
នៅ​ក្នុង​កំណាព្យ​គេ​ចែក​ពាក្យ​ជា​ពីរ​គឺ​ ពាក្យ​ពេចន៍​ និង​ពាក្យ​សម្ផស្ស។
- ពាក្យ​ពេចន៍​គឺ​ជា​ពាក្យ​សម្រាប់​រំលេច​ន័យ​ខ្លឹម​សារ​ របស់​អត្ថបទ​កំណាព្យ​ឲ្យ​លេច​ធ្លោ​ឡើង​ ឲ្យ​អត្ថបទ​នោះ​មាន​សោភ័ណ​ខ្ពស់ ពោល​គឺ​បង្កើត​រូបារម្មណ៍ និង​បំផុស​ឲ្យ​ដឹង​ច្បាស់​ពី​គំនិត​របស់​អត្ថបទ​ ចង់​និយាយ​យ៉ាង​ណា​ៗ​នោះ។
- ពាក្យ​សម្ផស្សៈ គឺ​ជា​ពាក្យ​គន្លឹះ​ជួន ឬ​ហៅ​ចំណាប់​ចុង​ជួន​ ដែល​ធ្វើ​ឲ្យ​រូបភាព​ ឬ​ទម្រង់​នេះ​អត្ថបទ​កំណាព្យ មាន​សម្រស់​ល្អ​ឡើង​ប្រកប​ដោយ​លក្ខណៈ​ចួន​ផ្ទួន​រណ្តំ។
គេ​ចែក​ពាក្យ​សម្ផស្ស​ជាពីរ គឺ​ពាក្យ​សម្ផស្ស​ក្នុង​ និង​ពាក្យ​សម្ផស្ស​ក្រៅ។
ក. ពាក្យ​សម្ផស្ស​ក្នុង​ គឺ​សំគាល់​លើ​ចំណាប់​ផ្ទួន​ចួន​រណ្តំដែល​ស្ថិត​ក្នុង​ឃ្លា​ជាមួយ​គ្នា។
ឧទាហរណ៍ៈ ស្រី​ប្តី​ពីរ​បី​ពុំ​គាប់​រាប់
ស្រី​ ចួន​នឹង ​ប្តី
គាប់​ ចួន​នឹង​ រាប់
ខ. ពាក្យ​សម្ផស្ស​ក្រៅ គឺ​សំគាល់​ចំណាប់​ចួន​ ផ្ទួន រណ្តំ ដែល​ឆ្លង​ពី​ឃ្លាមួយ​ទៅ​ឃ្លា​មួយ​ទៀត ឬ​ពី​ល្បះ​មួយ​ទៅ​ល្បះ​មួយ​ទៀត។
ឧទាហរណ៍ៈ
សុយិរា​កើត​ឃ្លង់    ក្នុង​មុង​ចំបែង​   លោក​ខែ​កើង​ស្រែង
ផ្កាយ​ដុះ​កន្ទុយ​។
មូស​ពាំ​ដំរី    ពី​ព្រៃ​ធ្វើ​នុយ   ខ្លា​ចាស់​ពោះ​ស្អុយ
ស៊ី​នុយ​ផឹន​មូស។
សូរ​ស័ព្ទ​ ឬ​សូរ​សៀង ឬ​សំនៀង
សូរ​ស័ព្ទ​ ឬ​សូរ​សៀង ឬ​សំនៀង នៅ​ក្នុង​កំណាព្យ​មាន​សារៈសំខាន់​ណាស់ ព្រោះ​កំណាព្យ​ដែល​ល្អ​គឺ​កំណាព្យ​ដែល​មាន​ចំណាប់​ចួន និង​ផ្ទួន​មាន​សំឡេង​ដូច​គ្នា ។ពោល​បើ​សំនៀង​នោះ​ចេញ​ពី​ព្យញ្ជនៈឃោសៈ​ ខ្យល់​គ្រលរ​សំឡេង "​អ៊"​ ​ដូច​ជា​ពាក្យ​ គិត​ មិត្ត​ ពិត​ រឹត។
បើ​សំនៀង​ចេញ​មក​ពី​ព្យញ្ជនៈ​អឃោសៈ​ សម្លេង​តូច​ស្រួយ​ ខ្យល់​ "​អ"​ ត្រូវ​តែ​ចួន​នឹង​អឃោសៈដែរ ដូច​ជា​ ពាក្យ​ កង​ បង ឡង​ សង ដង។
មិន​ត្រូវ​យក​ឃោសៈ​ ទៅ​ចួន​នឹង​អឃោសៈ​ទេ។ ប៉ុន្តែ​តាម​ការសង្កេត​ បើ​ព្យាង្គ​ឬ​ពាក្យ​ទាំង​ឡាយ​ណា​ដែល​ប្រើ​ស្រៈ "​ួ"​ ស្រៈ "​ឿ" និង​ស្រៈ​ "​ៀ"​ នោះ​ឃោសៈ និង​អឃោសៈ អាច​ចួន​គ្នា​បាន​ ព្រោះ​មាន​សូរ​សំឡេង​ដូច​គ្នា។
ឧទាហរណ៍ៈ គួ តួ គួន​ ចួន លឿង​ សឿង គ្រឿង ក្បឿង​ ទិតៀន បៀត​បៀន​។

និពន្ធ​ដោយ​ ពេជ្រ ទុំ​ក្រវ៉ិល

ទឹកចិត្ត USB


នេះនឹងថ្លាថ្លែងនឹងUSB     គេប្រើវក់វីគ្មានត្រាប្រណី
យករុកចាក់ដោតគ្មានគិតអ្វី  ជារៀងរាល់ថ្ងៃឈឺពើតផ្សា​។
នាមជាអ្នកផ្ទុកនូវឯកសារ   ទោះជាយ៉ាងណាទ្រាំឯកា
ខំផ្ទុកមេរោគទាំងឈឺផ្សា     នៅតែស្នេហាជនប្រុសស្រី ។
មិនថាមេរោគដត់អ៊ីអិចអី     ខិតខំវក់វីឯកសារម្ចាស់ថ្លៃ
សណ្តូកសណ្តូនគ្មានគិតអ្វី   ផ្ទុកអ្នកថ្លៃយកទៅប្រើការ ។
ចិត្តប៉ុណ្ណឹងហើយនៅមិនយល់   ថែមដាក់អំពល់គ្មានមេត្តា
មិនសម្អាតខ្ញុំឲ្យរូបសង្ហា        ថែមទាំងបាត់ក្បាលទៅណាទេ ។
នៅសល់តែខ្លួនអត់មានក្បាល    គេនៅប្រើការរាល់ថ្ងៃដែរ
រសាយដួងចិត្តធ្លាប់នៅក្បែរ     ធ្លាប់នែបនិត្យស្នេហ៍បាត់ទៅណា ។​

                                                             ដោយ៖ នៅ សុលីដា

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Justin Bieber, Gold Price in India