Your Ad Here
Showing posts with label ព័ត៌មានសង្គម. Show all posts
Showing posts with label ព័ត៌មានសង្គម. Show all posts

Monday, November 21, 2011

គំរបខួបមួយឆ្នាំអ្នកគ្រោះថ្នាក់លើស្ពានពេជ្រ

ខាងអាណាចក្រ​ព័ត៌មាន​សូម​ចូលរួបរំលែកទុក្ខ និងគោរពដល់វិញ្ញាណខណ្ឌជនរង​គ្រោះនៅថ្ងៃបុណ្យ​អ៊ុំទូកនៅលើ​ស្ពានពេជ្រ សូមឲ្យវិញ្ញាណទាំង ៣៥៤ នាក់​ ទៅកើតក្នុងសុខតិភពកុំបីខានឡើយ។

 ដោយ៖ អាណាចក្រព័ត៌មាន


Monday, October 24, 2011

ព្រះច័ន្ទ​គោចរមក​កៀក​ផែនដី​តើ​អ្វី​​ដែល​​អាច​​កើត​​ឡើង?



សហ គមន៍ ​អ៊ិន ​ធឺ ​ណែត ​លើ​ពិ​ភព ​លោក ​បាន ​រំ​ជើប ​រំ​ជួល ​ជុំ​វិញ ​បញ្ហា​​​ ទំ​នាក់ ​ទំ​នង​ រវាង​​ បាតុ ​ភូត ​​ព្រះច័ន្ធ
គោចរ មក​កៀក​ផែនដី នៅវេលាយប់នេះ ជាមួយ​នឹង​ការ​រញ្ជួយដី​កម្រិត ៩រង្វាស់វិចទ័រ នៅថ្ងៃទី១១ មិនា នា​ប្រទេសជប៉ុន។
សារព័ត៌មាន​ Pravda បាន​ឲ្យ​ដឹង​ថា​ នៅថ្ងៃទី១៩ មិនា នេះ ព្រះច័ន្ទ​ នឹង​គោចរ​ឆ្លងកាត់​ផែនដី​ ក្នុង​ចម្ងាយ​ ៣៥៦,៥​ពាន់គីឡូម៉ែត្រ។​ ទីតាំង​នេះ ត្រូវបាន​ហៅថា ចំណុច​​កៀក​ផែនដី​នៃពន្លឺ​ព្រះ​ច័ន្ទ (moon perigee)។
លើបណ្តាញអ៊ីធឺណែត ពោរពេញ​ដោយ​ការ​ព្យាករណ៍ថា “ព្រះច័ន្ទដ៏ធំ” ពោលគឺ ព្រះច័ន្ទ​ស្ថិតនៅ​ជិតផែនដី​បំផុត នឹងបង្ក​មហន្តរាយ​ធម្មជាតិ​ដូចជា រញ្ជួយដី ផ្ទុះ​ភ្នំភ្លើង ... តើយើង​ទាំងអស់គ្នា​ឆ្លងកាត់ “មួយថ្ងៃអវសាន្ត” បែបណាដែរ?
ចាំបាច់​ត្រូវ​ ទទួលស្គាល់​ថា រឿង​រ៉ាវ​ខាង​លើ​ គឺ​មាន​មូលដ្ឋាន​។ ក្នុងអតីតកាល​នាឆ្នាំ ១៩៥៥ ១៩៧៤ ១៩៩៣ និង ២០០៥ ព្រះច័ន្ធ​ បាន​គោចរ​មក​កៀក​ផែនដី។ នៅ​ឱកាស​ទាំងនោះ ផែនដី​បាន​ធ្លាប់​ពើប​ប្រទះ​នឹងគ្រោះ​មហន្ត​រាយ​។ ថ្ងៃបុណ្យណូអែល​ ឆ្នាំ១៩៧៤ ចរន្ត​ខ្យល់​​គួច​ Tracy បាន​បំផ្លាញ​ទីក្រុង​ Darwin នៅ​អូស្រ្តាលី​ខ្ទេចខ្ទាំអស់។ ខែ​ មករា ឆ្នាំ ២០០៥ រលក​យក្ស​ស៊ូណាមិ​ បាន​សម្លាប់​មនុស្ស​ជិត ២០០.០០០នាក់ នៅឥណ្ឌូនេស៊ី ...។
ក្រុមអ្នក ​វិទ្យាសាស្រ្ត​បក​ស្រាយ​ថា ចំណុច​កៀក​ផែនដី​របស់​ព្រះ​ច័ន្ទ គឺទំនាក់ទំនង​ដល់ការ​ឡើងកំដៅ​នៃផែនដី។ ដំណើរការ​ជីវសាស្រ្ត​ជា​ច្រើន​នៅ​ផែនដី ចំណុះ​ទៅ​លើ​ខួបនៃ​ចលនា​របស់​ព្រះច័ន្ទ​។ សាស្រ្តា​ចារ្យ​​ជីវសាស្រ្ត Frank A. Braun មកពីមជ្ឈមណ្ឌលជីវសាស្រ្ត​កោះ Bermude នៃមហាវិទ្យាល័យ​ឦសាន្ត​ ធ្វើ​ការកត់សម្គាល់​ថា នៅមហា​សាគរ គេសង្កេត​ឃើញ​វត្តមាន​ហ្វូង​បង្កង​ Procaris Chacel ដ៏ធំសម្បើម​ មាន​លក្ខណៈ​ជាខួប​នៃ​ដំណើរ​ព្រះច័ន្ទ​។ ពពួក​​គ្រំ និង ក្តាមសមុទ្រ តែងមាន​សកម្មភាព​យ៉ាង​ខ្លាំងខ្លា​ នាពេល​ខែ​ពេញ​បូរមី។
លោក Braun បានធ្វើ​ពិសោធន៍​ជា​ច្រើន​នៅ​លើ​សត្វ​ចិញ្ចឹម​កូន​​ដោយ​ទឹក​ដោះ និង រុក្ខជាតិ​ នៅ​ក្នុង​បន្ទប់​បិទ​ជិត គ្មាន​ទំនាក់​ទំនង​ខាង​ក្រៅ ហើយ​បាន​ពិនិត្យ​ឃើញថា ខួបនៃ​ការ​បំថ្លែង​សារធាតុ​របស់​ឧប​ករណ៍​ពិសោធន៍​ទាំងនោះ សុទ្ធតែ​ដំណើរការ​តាម​ប្រតិទិន ច័ន្ទគតិ (ត្រឹម​​ត្រូវ​​ដូចការ​សន្និដ្ឋាន​ខាង​លើ របស់​លោក​គឺ​ខ្លាំង​បំផុត​ពេល​ព្រះច័ន្ទ​ពេញ​វង់​ និង ខ្សោយបំផុត​ពេល​គ្មាន​ព្រះ​ច័ន្ទ។
ក្រុមអ្នក ​វិទ្យាសាស្រ្ត​នៃ​​វិទ្យាស្ថាន​រាជ​សាគរ​វិទ្យា ហូឡង់ ក្រោមការ​ដឹកនាំ​របស់​លោក Hans Van Kharen បាន​សន្និដ្ឋាន​ បាន​​ពីទំនាក់​ទំនង​រវាង​ខួប​ព្រះ និង ដំណើរ​ប្តូរទីរបស់​រុក្ខជាតិ​អណ្តែត​លើផ្ទៃ​ទឹក (Zooplanckton) ដែល​ពេលច័ន្ទ​ពេញវង់​ វា​អណ្តែត​​​លើផ្ទៃសមុទ្រ​ ហើយ​ពេលគ្មាន​ព្រះច័ន្ទ​ គឺវាពន្លិច​ចុះ​ដល់​ជម្រៅ ៨០០ម៉ែត្រ។ លោក​លើក​ឡើងថា ជីវៈទាំងនោះ​ ក្នុងសរីរាង្គរបស់​វា​ ហាក់ដូចជា​មាន​នាឡិកាជីវ​គីមីសាស្រ្ត។
ក្រុមអ្នក ​វិទ្យាសាស្ត្រ​សំដែង​មតិថា ថ្វីត្បិត​បាតុភូត​ “ព្រះច័ន្ទដ៏ធំ” កម្រនឹង​កើតឡើង តែវា​មានឥទ្ធិពល​ក្នុង​រយៈពេល​ច្រើនឆ្នាំក្រោយៗមក។ សាស្ត្រាចារ្យ​ Nikolai Sidorenko នាយក​ការិយាល័យពិសោធន៍​ជលសាស្រ្ត​ សហព័ន្ធ​រុស្ស៊ី​​ បានអះអាង​ថា ការក្តៅ​មិន​ប្រក្រតី​ នា​ឆ្នាំទៅមិញ គឺអាស្រ័យ​ដោយ​ចលនា​ឡើងចុះ​មិននឹងន​នៃ​ស្រទាប់​ចក្រវឡ ទាក់​ទង​ដល់​​ការជះឥទ្ធិពល​របស់​ព្រះច័ន្ទ​។ បាតុភូត​នេះ ទាក់ទិន​ទៅ​នឹង​ចំណុច​កៀក និង ចំណុច​ឆ្ងាយ​ (apogee) របស់​ព្រះច័ន្ទ​ប្រៀបនឹង​ផែនដី។
អ្នកវិទ្យាសាស្រ្ត ​ផ្សេងទៀត​ មិន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហឥទ្ធិពល​នៃ “ព្រះច័ន្ទដ៏ធំ” ឥទ្ធិពល​បែបណា​មក​លើ​ផែនដី​ទេ ដោយគ្រាន់​តែ​ចាត់​ទុក​ថា វាជា​ឱកាស​ឲ្យ​យល់​បានច្បាស់​​ជាងមុន ពីភពនេះ ក៏ដូចជា​ស្រទាប់​ផែនដី។
ឧទាហរណ៍អាស្រ័យ ​ដោយ​ព្រះច័ន្ទ​មក​កៀក​ផែនដី​ជាង​ ទើប​កាលពី​ខែ មករា កន្លងមក​ ក្រុម​អ្នកវិទ្យាសាស្រ្ត​នៅ NASA តាម​រយៈឧបករណ៍វាស់​ការរញ្ជួយដី​ ដែលត្រូវ​បាន​យានអវកាស​ Appollo យក​ទៅ​ដាក់នៅ​ព្រះច័ន្ទ តាំងពីឆ្នាំ ១៩៧១ ទើប​សន្និដ្ឋាន​បាន​ថា នៅ​ផ្នែក​ខាង​​ក្នុង​នៃ​ព្រះច័ន្ទ “ស្នូល” លោហៈ ដែលមានវិមាត្រ​ ២៤១គីឡូម៉ែត្រ ហើយហ៊ុំព័ទ្ធជុំវិញ​ដោយ​ស្រទាប់​មួយ​​មាន​សណ្ឋាន​រាវ មាន​វិជ្ជមាត្រ​ ៣៣០គីឡូម៉ែត្រ។ ក្រុម​អ្នកវិទ្យាសាស្រ្ត​លើក​ឡើងថា “ស្នូល” របស់​ព្រះច័ន្ទ​មាន​រចនា​សម័្ពន្ធដូច “ស្នូល” របស់ផែនដី​។ ព័ត៌មាន​នេះ បាន​បចញ្ចាំង​ពន្លឺ មិនត្រឹម​តែ​ចំពោះដំណើរការ​កកើត​ស្នូល​ផែនដី​ប៉ុណ្ណោះ​ទេ ថែមទាំង​បំភ្លឺ​ដំណើរវិវត្តនៃ​ផែនម៉ាញេទិច​របស់​ព្រះច័ន្ទ។
ថ្វីបើមិន ​និយាយដល់ “ថ្ងៃអវសាន្ត” តែអ្នក​ស្រាវជ្រាវ​ជើងចាស់ម្នាក់ នៃវិទ្យាស្ថាន​តារាសាស្រ្ត​រុស្ស៊ី Vladimir Surdin បានប្រកាស​ រវាងបញ្ហា​ដំណើរគោចរ​កាន់តែ​កៀក​មក​ផែនដី​ នឹងនៅមានកើតឡើង ការរញ្ជួយដី​ដ៏ច្រើន​ រួមទាំង​ពេលដែល​ព្រះច័ន្ទ​ឆ្លងផុត​ចំណុច​កៀកនេះ​​ក៏ដោយ៕
ដោយ​​៖ KSN

សម្តេចតេជោប្រកាស​ដាក់​​ចេញ​វិ​​ធាន​​ការ​ការ​​ពារ និង​ស្តារ​​ពេល​​មាន និង​ក្រោយ​​ទឹក​​ជំនន់​​ស្រក


ក្នុង​សេចក្តីថ្លែង​ការណ៍​ស្តី​ពីបញ្ហា​ ទឹក​ជំនន់​​ឆ្នាំ ២០១១ និង​ផល​ប៉ះពាល់​ដែលបាន​ធ្វើ​ឡើង​នៅ​ភូមិ​គ្រឹះ​ជិត​វិមាន​ឯក​រាជ្យ ក្នុងរាជធានីភ្នំពេញ នា​ថ្ងៃទី​ ១ ខែតុលា ឆ្នាំ២០១១​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស្ថាន ភាព​ទឹក​ជំនន់​នៅ​ក្នុងឆ្នាំ​នេះប្រហាក់​ប្រហែល​ទៅនឹង​ស្ថានភាព​ គ្រោះទឹកជំនន់​នៅ​ក្នុងឆ្នាំ ២០០០ ពិតមែន​តែ​ទឹក​ទន្លេ​មេគង្គ​មិន​ទាន់​ឈា​នទៅ​ដល់​កម្រិត​នៃ​ឆ្នាំ ២០០០ ក៏ដោយចុះ ក៏ប៉ុន្តែស្ថាន​ភាព​នេះវា​ធ្ងន់ធ្ងរ​ជាង។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ថ្លែងថា កាល​ពីឆ្នាំ ២០០០ ជំនន់​តាម​ដង​ទន្លេ មេគង្គ​ធ្វើឲ្យ​ជន់​លិច​នៅ​បណ្តា​ខេត្ត​តាម​​ដង​ទន្លេ​មេគង្គ ក៏ប៉ុន្តែ​ស្ថានភាព​ដែល​ខុស​ប្លែក​រវាង​ឆ្នាំ​នេះ និង ឆ្នាំ ២០០០ នៅ​ត្រង់​ថា កាល​ពីឆ្នាំ ២០០០ តំបន់ដែលត្រូវរងគ្រោះ​គឺតែតាម​ដង​ទន្លេមេគង្គ​តែប៉ុណ្ណោះ ដោយ​ឡែក​ខេត្តព្រះវិហារ សៀមរាប កំពង់ធំ និង បណ្តាខេត្ត​មួយចំនួន​ទៀតមិន​បានទទួល​រងផល​ប៉ះពាល់​ទេ។ សម្តេចតេជោ​មានប្រសាសន៍​ឲ្យ​ដឹង​ថា ខេត្ត​ស្វាយ​រៀង និង ខេត្ត​តាកែវ​បាន និង កំពុងតែ​ចាប់ផ្តើម​មាន ការជន់​លិចដោយ​សារ​ទឹកកាល​ពីដំបូង​បានហូរ​ធ្លាក់ទៅ​ប្រទេស​វៀតណាម ហើយ​បានជល់​ជាមួយ ទឹកសមុទ្រ​ដោយ​បានធ្វើ​ឲ្យ​តំបន់ដែល​នៅកៀក​ជាប់ជា​មួយ​ព្រំដែន​វៀតណាម​ ដែលមាន​ ខេត្ត​កណ្តាល ព្រៃវែង ស្វាយរឿង តាកែវ និង​ មួយ​ផ្នែក​របស់​ខេត្ត​កំពត​ក៏កំពុង​ជន់​លិចផង​ដែរ។
នៅឆ្នាំ ២០០០ ក្រៅពីការ​ទទួល​រងគ្រោះ​ដោយជំនន់​ទន្លេ​មេគង្គ ប្រទេស​កម្ពុជា ក៏បាន​ទទួល​រង គ្រោះ​ដោយ​ទឹកជំនន់​ពីទិសខាង​លិចគឺ​ពីខេត្ត​កំពង់ស្ពឺ ដែលបាន​ធ្លាក់ចូល​មកកាន់​រាជធានី​ភ្នំពេញ ដោយ​បាន​បង្ខំ​ឲ្យ​មាន​ការការ​ផ្តាច់ផ្លូវ​ជាតិ​លេខ ២ ដើម្បី​រំដោះ​ទឹក ប៉ុន្តែ​ឆ្នាំនេះ​ស្ថាន​ភាព ទឹក​ជំនន់​ចេញ ពីខេត្ត​កំពង់ស្ពឺ តាម​ស្ទឹង​ព្រែក​ត្នោត​មិន​ទាន់មាន​នៅ​ឡើយទេ។ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​ថ្លែង​ថា «រាជ​រដ្ឋាភិបាល​កំពុង​តែ​តាម​ដាន​ដានដោយ​យកចិត្ត​ទុកដាក់​លើ​បញ្ហានេះ»។
សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ស្ថានភាព​វាមិនដូច​គ្នាទេ កាលពីឆ្នាំ ២០០០ សមិទ្ធ​ផល​របស់​យើង​ដែល​កសាង​បាន​តិច​ជាង​នេះ ប៉ុន្តែ ១១ ឆ្នាំ​កន្លង​ទៅ​យើង​កសាង​បាន​សមិទ្ធផល ច្រើន​ជាង​មុន ដូច្នេះ​ផលប៉ះពាល់​កាន់តែ​ធំជាង​មុន​នៅ​តំបន់​ដូចគ្នា​នេះដែរ។
សម្តេចតេជោ​ថ្លែងឲ្យ​ដឹង​ថា គិតត្រឹមថ្ងៃទី ៣០ កញ្ញា ប្រជាពលរដ្ឋ ដែល​បាន​ស្លាប់​ដោយ​សារជំនន់​ទន្លេ​មេគង្គ និង ជំនន់​ទឹកភ្លៀង​មាន​ចំនួន ១៤៨ នាក់​ នៅទូទាំង​ប្រទេស​ដែលជា​ចំនួន​ស្លាប់​កើន​ឡើងយ៉ាង​គំហុក។ ក្នុង​រយៈពេល​មិនដល់​មួយសប្តាហ៍​ផង មាន​ចំនួន​ដល់ទៅ​ជាង ៥០ នាក់ បើ​ប្រៀប​ធៀប​ទៅ​នឹងថ្ងៃ​ច័ន្ទ(២៦ ខែកញ្ញា ឆ្នាំ២០១១) ពេល​ដែល​គណៈរដ្ឋមន្រ្តី​បើកកិច្ចប្រជុំ វិសាមញ្ញ​ដាក់ចេញ​នូវផែន​ការ ក្នុងនោះ​មាន ៥២ នាក់​ជា​កុមារ។ ស្រូវ​ដែល​រងផល​ប៉ះពាល់មាន​រហូត ទៅ​ដល់ជាង ២៧ ម៉ឺនហិកតា។ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា​ តាមរយៈ​ក្រសួង​កសិកម្ម​ឲ្យដឹងថា ការ​ខូចខាត​ស្រូវ​មាន​រហូតដល់​ទៅជាង ៨ ម៉ឺនហិកតា នឹង​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់ការ​អភិវឌ្ឍ​ប្រទេសជាតិ​របស់យើង​ផងដែរ។ ចំនួន​ប្រជាពលរដ្ឋ​ដែល​ទទួល​រងផល​ប៉ះពាល់​ដោយ​ទឹកជំនន់​នេះមាន​រហូត​ដល់​ ទៅជាង ១៧ម៉ឺនគ្រួសារ ប្រជាពល​រដ្ឋដែល​ត្រូវជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​មានជាង ១៧ ០០០ គ្រួសារ សាលា​រៀន​ចំនួន ជាង ៨០០ សាលា​មិនបាន​បើក​បវេស​នកាល វត្តលិច​ចំនួន ៣៦៤ វត្ត និង មជ្ឈ​មណ្ឌលសុខ​ភាពលិច ចំនួន ៧៥ កន្លែង ដោយ​​មិនទាន់​គិតពីផ្ទះ​សម្បែង​មួយចំនួន​ដែល​រង​ផលប៉ះពាល់ និង ខូច​ខាត​នោះ ទេ។
សម្តេចតេជោមាន​ប្រសាសន៍​ឲ្យដឹងថា ពិនិត្យ​អំពី​ផលប៉ះ​ពាល់លើ​ហេដ្ឋារចនា​សម័្ពន្ធ​រូបវន្ត និង ហេដ្ឋា​រចនា​សម័្ពន្ធ​ដទៃទៀត​ក្នុងនោះ​ប៉ះពាល់​ផ្លូវជាតិ និង ផ្លូវ​ខេត្ត​មាន​ប្រវែង​ជាង ១០០ គម។ ផ្លូវលំមាន ប្រវែងជាង ១៨០០ គម។ ស្ពានចំនួន ១៣៦ ទំនប់លិចចំនួន ២៤៤ គម ដែលរដ្ឋត្រូវតែបង្កកថវិកាមួយ ចំនួន​ដែល​គ្រោង​បញ្ចុះ​ទៅកាន់​គម្រោង​ទាំងឡាយ​ដែលរៀប​ចំសាងសង់ ដោយ​បង្វែរ​ទិសមក​សម្រាប់ ការ​ស្តារឡើង​វិញ​ក្រោយ​ទឹក​ជំនន់។
សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បញ្ជាក់​ថា ដូច្នេះទាំងរដ្ឋ និង ប្រជាពល​រដ្ឋសុទ្ធ តែ​មានផល​ប៉ះពាល់​ទាំងអស់ ដែល​បញ្ហា​នេះវាបាន​ទាក់ទង​ជាមួយ​នឹងកំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំនេះ ដែល​បានព្យាករណ៍​ថានឹង​ទទួលបាន ៦% ហើយ​ក៍មាន​ការព្យាករណ៍​ថា កំណើន​នេះអាច​ស្ទុះ នៅ​ក្នុង​រង្វង់៧%។ សម្តេចតេជោ​មាន​ប្រសាសន៍​ថា «នេះ​គឺជាចំណែក​មួយដែល​យើង​កំពុងតែតាម​ដាន និង ដោះស្រាយ​បញ្ហា​ដើម្បី​កុំឲ្យកំណើន​នេះមានការ​ធ្លាក់ចុះ ជាមួយ​នឹងការកាត់​បន្ថយភាព​ក្រីក្រ​របស់ ប្រជាជន​នោះ»។
សម្តេចតេជោ​មានប្រសាសន៍​ថា ស្ថានភាព​ទឹកជំនន់​ឆ្នាំ​នេះ បាន​ធ្វើឲ្យមាន​ឥទ្ធិពល​ទៅដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន ហើយ​ក៏បានធ្វើឲ្យ​ពួកគាត់មាន​ការឈឺ​ចាប់ថែម​ទៀត ដោយ​សារ​ការខាត បង់​ផលដំណាំ​ទាំង​ឡាយ​ដែលបាន​ដាំដុះ ហើយ​ត្រូវចំណាយ​ពេលច្រើន​ឆ្នាំដើម្បី​ដាំដុះឡើង​វិញ។ ចំណែក​ផ្នែករដ្ឋ​វិញក៏​ត្រូវ​ទទួល​រងនូវការ​លំបាក ដោយសារ​តែទុន​របស់រដ្ឋ​ដែល​បម្រុង​ទុក​សម្រាប់​ការ កសាង​ហេដ្ឋា​រចនាសម័្ពន្ធ​ក៏​ត្រូវ​បង្វែរ​យក​មក​ធ្វើ​ការជួសជុល​ ទៅលើ​ហេដ្ឋា​រចនាសម័្ពន្ធ​ដែលមាន​ការខូច​ខាតនោះ។
ចំពោះ​ការស្តារ​ឡើង​វិញពីគ្រោះ​ទឹកជំនន់​ ដ៏អាក្រក់​នោះ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​បានដាក់​ចេញ​នូវ​វិធាន​ការ​ជា​ច្រើន​ដែល​ រួមមាន ៖
-ទី១ បន្តជួយ​ប្រជាពល​រដ្ឋនៅ​តាម​ទីទួល​សុវត្ថិភាព ដែល​ជាគោលដៅ​ធំបំផុត ដែល​យើង​ត្រូវ​ដោះស្រាយ​ទាក់ទង​នឹងបញ្ហា​ស្បៀង ជម្រក ថ្នាំពេទ្យ ដោយ​ធ្វើយ៉ាង​ណា​កុំឲ្យ​ប្រជាជន ដាច់​ស្បៀង​នៅ​តំបន់​ដែល​មានទីទួល​សុវត្ថិភាព។ បញ្ហា​អនាម័យនៅ​តាម​ទីកន្លែង​ត្រូវតែ​មានការ​អប់រំ​ប្រជាពល​រដ្ឋនៅ​ទីនោះ ហើយ​ប្រជាពលរដ្ឋ​ក៏ត្រូវ​តែចេះជួយ​ខ្លួនឯង​ផងដែរ។ សម្រាប់​កងកម្លាំង​ប្រដាប់ អាវុធ​ ត្រូវ​ត្រៀម​មធ្យោបាយ​ដឹក​ជញ្ជូន ដើម្បី​ដឹកជញ្ជូន​ប្រជាពល​រដ្ឋ​មកកាន់​លំនៅ​ដ្ឋាន​វិញ​នៅពេល ទឹកស្រក ហើយ​ពេល​មក​ដល់​លំនៅ​ដ្ឋាន​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​អសិរពិស ដូចជាពស់ ការលង់ទឹក​ជាដើម ឯមាតាបិតា​ក៏ត្រូវ​ប្រយ័ត្ន​ចំពោះ​បញ្ហា​កូនក្មេង​ផងដែរ។ សម្តេច​តេជោ​មានប្រសាសន៍ថា ជំងឺ ទាំងឡាយ​តែងតែ​រាតត្បាត​ក្រោយ​ពេលទឹក​ស្រក ដូច្នេះ​បង​ប្អូន​ប្រជា​ពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​ដែនដី និង ក្រសួង​សុខាភិបាល​ត្រូវយក​ចិត្តទុកដាក់​លើ​បញ្ហានេះ​ជាពិសេស កុំឲ្យ​កើត​មាន​ជំងឺ​អាសន្ន​រោគនៅ ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា មិនថា​ទីកន្លែង​ដែលមាន​ទឹកជំនន់​ទន្លេ​ឬ​ជំនន់​ទឹកភ្លៀង​នោះទេ។
-ទី២ ការស្តារ​ឡើងវិញ​នូវស្រូវ​ក៏ដូចជា​ផល​ដំណាំ សម្តេច​តេជោ​បញ្ជាក់​ថា ចំណុចនេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ សម្រាប់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ក្រសួង​ធនធាន​ទឺក និង ឧតុនិយម ជា​មួយ​ស្ថាប័ន ដែល​មាន​ការពាក់​ព័ន្ធត្រូវ​យកចិត្ត​ទុកដាក់​ក្នុងការស្តារ​ឡើងវិញ​ នូវការខូចខាត ដោយ​តំបន់ខ្លះត្រូវ​ធ្វើថ្នាល​សំណាបរួម តំបន់​ខ្លះអាច​ធ្វើ​ជារបៀប​ប្រើប្រាស់​តាមបច្ចេក​ទេស​ពង្រោះ​ស្រូវ​ឬក៏យក​ ពូជស្រូវ​ទៅស្ទូង ​ឬទៅកប់​ក្នុងដី​តែម្តង ដែល​នេះ​ជាវិធីថ្មី​នៃវិស័យ​កសិកកម្ម​របស់យើង។ ក្រសួងក​សិកម្មត្រូវ​ធ្វើការផ្តល់ ពូជ ជា​ស្រូវ​ ឬជា​សំណាប​ដល់​ប្រជាពល​រដ្ឋរបស់​យើង​ឲ្យបាន​ទាន់ពេល​វេលាផង​ដែរ។ ចំពោះដំណាំ​រួមផ្សំក៏ត្រូវ​យកចិត្តទុក​ដាក់ស្តារ​ឡើងវិញ​ផងដែរ ហើយ​នៅ​ពេលទឹក​ស្រកនេះ ទំនប់​ប្រឡាយ​មួយ ចំនួន​គប្បី​ត្រូវធ្វើ​ការជូសជុល​ឡើងវិញ​ឲ្យបាន​ទាន់ពេល​វេលា ដើម្បី​រក្សាទឹក​ទុកឲ្យ​បានគ្រប់គ្រាន់ សម្រាប់​បំរើការងារ​ស្រោច​ស្រព​ក្នុងការងា​របង្ក​បង្កើនផល។
សម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី​ថ្លែងថា ចំណុចទី៣ ខ្ញុំអំពាវ​នាវ​ឲ្យ​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​ក៏ដូចជា កងកម្លាំង​ប្រដាប់​អាវុធ ត្រូវ​ជួយ​ជួសជុល​ផ្ទះ​ឬ​កសាង​ផ្ទះឲ្យ​ប្រជាពល​រដ្ឋ ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ដែល​ទទួល​បាន​សប្បុរសជន​ជួយ​ឧបត្ថម្ភនោះ។ សម្តេច​តេជោ​បានថ្លែង​អំណរគុណ​ជាទូទៅ​ចំពោះ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ ថ្នាក់ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ កាកបាទ​ក្រហម​កម្ពុជា គណៈ​កម្មាធិការ​ជាតិគ្រប់​គ្រង គ្រោះ​មហន្តរាយ អង្គការ​ជាតិ អន្តរជាតិ ក្រុម​ការងាររបស់​គណបក្ស​ប្រជាជន បណ្តា​គណបក្ស​នយោបាយ​មួយ​ចំនួន និង សង្គម​សីវិល​មួយ​ចំនួន ដែល​បាន​ជួយ​ទៅដល់​ប្រជាពល​រដ្ឋដែល​រងគ្រោះ​ដោយ ទឹក​ជំនន់ និង បាន​សំដែង​នូវអំណរ​ព្រះរាជគុណ​ថ្វាយ​ចំពោះ​ព្រះមហាក្សត្រ សម្តេចឱ សម្តេចម៉ែ ដែល ព្រះ​អង្គ​បាន​យក​ព្រះ​រាជ​ទ័យ​ទុក​ដាក់ ជាមួយ​សុខទុក្ខ​របស់​ប្រជាពល​រដ្ឋក្នុង​កាលៈទេសៈ​ដ៏លំបាក​នេះ៕ 
អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័ស​

Sunday, October 23, 2011

និស្សិត​ស្រី​ម្នាក់​យក​ម៉ូតូ​ឲ្យ​សង្សារ​ទៅ​បញ្ចាំ ហើយ​បំភ្លៃ​ប៉ូលិស​ថា ចោរប្លន់

នំពេញ: ​និស្សិត​ស្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌទួលគោក ឃាត់ខ្លួន​ក្រោយ​ពេលដែល​និស្សិត​ស្រី​រូបនោះ ប្រើល្បិច​ឲ្យ​សង្សារ​របស់ខ្លួន​យក​ម៉ូតូ​ទៅ​បញ្ចាំ ហើយ​បាន​បំភ្លៃ​សភាពការណ៍​ថា ម៉ូតូ​របស់ខ្លួន ត្រូវ​ក្រុមចោរប្លន់​យកទៅ​បាត់​។​

​ប៉ូលិស​បាន​ឃាត់ខ្លួន​និស្សិត​ ស្រី​ម្នាក់នេះ កាលពី​រសៀល ថ្ងៃទី​២២​តុលា ២០១១ វេលា​ម៉ោង​១៣ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ក្រោយពី​និស្សិត​ស្រី​រូបនោះ​បំភ្លៃ​សភាពការណ៍​ថា ប្លន់​បាន​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​។​

​ប៉ូលិស​ខណ្ឌទួលគោក ​បាន​ប្រាប់​ឲ្យ​ស្គាល់ឈ្មោះ ហៃ សុវណ្ណនី អាយុ ២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ធនាគារ នៃ​សាកលវិទ្យាល័យ​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ស្នាក់​នៅផ្ទះ​លេខ​១១ Eo ផ្លូវ​២៣៤ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។ ម៉ូតូ​ដែល​ស្រី​ស្អាត​នេះ​ឲ្យ​សង្សារ​យកទៅ​បញ្ចាំ​នេះ ម៉ាក HONDA ICON ស៊េរី ២០០៩ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AD 5590 ហើយ​សង្សារ​ដែល​យក​ម៉ូតូ​នោះ​ទៅ​បញ្ចាំ ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ប៊ុន ស៊ី​ប៉ូ​ឡូ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ។​

​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​ឃាត់ខ្លួន​នារី​ម្នាក់នេះ គឺ​នៅវេលា​ម៉ោង ១២ និង ៣០ នាទី​ថ្ងៃត្រង់ ថ្ងៃទី​២២​តុលា សមត្ថកិច្ច​ប៉ូលិស​ខណ្ឌទួលគោក បានទទួល​ព័ត៌មាន​ថា មាន​ករណី​ប្លន់​ម៉ូតូ ១ គ្រឿង​នៅ​ចំណុច​មុខផ្ទះ​លេខ​៦៩ ផ្លូវ​២៣០៧ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។
​ក្រោយពី​ទទួល​ព័ត៌មាន​បាន​ហើយ ប៉ូលិស​ក៏បាន​ចុះ​ទៅដល់​គោលដៅ ក៏​ជួប​នារី​ឈ្មោះ​ហៃ សុវណ្ណនី ដែលជា​អ្នកប្តឹង​ថា ខ្លួន​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​យក​ម៉ូតូ​។

​នារី ហៃ សុវណ្ណនី បាន​បំពុល​សភាពការណ៍ ប្រាប់​ប៉ូលិស​ថា នៅ​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​២២​តុលា ២០១១ នាង​បាន​ចេញពីផ្ទះ គោលបំណង​ទៅ​ជួប​មិត្តភក្តិ​នៅ​កន្លែងកើតហេតុ ផ្លូវ​២៣០៧ សង្កាត់​ផ្សារ​ដើម​គរ តែ​ពេល​ជិះ​ម៉ូតូ​ទៅដល់​មិន​ជួប​មិត្តភក្តិ​ទេ ហើយក៏​បាន​ជិះ​ម៉ូតូ​មកវិញ​។ ក្នុង​ខណៈនោះ ក៏​ស្រាប់​តែមាន​ក្រុម​ជនល្មើស ២ នាក់​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស៊េរី មួយគ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី ២ ដើម ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​នាង​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែម្តង ដោយបាន​ទះ​នាង​មួយ​កំភ្លៀង​។​

​ជុំវិញ​ការប្តឹង​របស់​នារី ហៃ សុវណ្ណនី សមត្ថកិច្ច​ប៉ូលិស​ក៏បាន​នាំ​នារី​ម្នាក់នេះ មក​ចង្អុលបង្ហាញ​ទីតាំង​កើតហេតុ ហើយ​ទីតាំង​ដែល​នាង​ម្នាក់នេះ​ចង្អុល​ថា ត្រូវ​ក្រុមចោរប្លន់​នោះ ជា​កន្លែង​ដែលមាន​សំណង់​អគារ​ទំនើប ដែល​បំពាក់​ដោយ​កាំ​ម៉េ​រា​សុវត្ថិភាព និង​មាន​មនុស្ស​ម្នាក់​ព្រមទាំង​សន្តិសុខ​យាមកាម​ផងដែរ តែ​ពួកគេ​គ្រប់គ្នា​បាន​ប្រាប់ថា មិនបាន​ឃើញ​មាន​សភាពការណ៍​ប្លន់​នៅត្រង់ចំណុច​ដែល​នារី​ម្នាក់នេះ ចង្អុលបង្ហាញ​ឡើយ​។​

​មន្ត្រីប៉ូលិស​បន្តថា ទោះបីជា​យ៉ាងណាក្តី​នារី​រូបនោះ គួរតែ​បញ្ជាក់ថា ម៉ូតូ​របស់​នាង​ត្រូវគេ​ចោរប្លន់​យកទៅ​បាត់​ពិតមែន​។ លុះដល់​ម៉ោង ១៣ រសៀល ពោលគឺ​ក្រោយពេល​ប៉ូលិស​ប្រកាស​ពី​ភិនភាគ​ម៉ូតូ​ដែល​នារី​ម្នាក់​នោះ​អះអាងថា ត្រូវ​ចោរប្លន់​យកទៅ​បាត់​នោះ នៅតាម​បណ្តា​កុងស៊ីបញ្ចាំ​ទាំងអស់​នៅក្នុង​អាណាចក្រ​ខណ្ឌទួលគោក ក៏​ស្រាប់តែ​ប៉ូលិស​ទទួលបាន​ព័ត៌មាន​ថា ម៉ូតូ​ខាងលើ​ត្រូវបាន​ឈ្មោះ ប៊ុន ស៊ី​ប៉ូ​ឡូ យកមក​បញ្ចាំ​តាំងពី​ម៉ោង​៩​និង​៤៥​នាទី ថ្ងៃទី​២២​តុលា ២០១១​ម្លេះ ដោយ​បញ្ចាំ​ក្នុងតម្លៃ ៥៥០ ដុល្លារ ហើយ​ម្ចាស់​កុងស៊ី​នៅ​ឃ្លាំង​រំសេវ​នេះ ក៏បាន​ប្រគល់​ម៉ូតូ​នោះមក​ឲ្យ​ប៉ូលិស​ខណ្ឌទួលគោក​ភ្លាម​ដែរ​។​

​ ក្រោយពី​ទទួល​ព័ត៌មាន​នេះហើយ ទើប​ប៉ូលិស​សួរនាំ​នារី ហៃ សុវណ្ណនី ម្តងទៀត ហើយ​ត្រូវបាន​នាង​ម្នាក់នេះ ព្រម​សារភាពថា រូបនាង​ប្រឌិត​សភាពការណ៍​នេះ ឡើង គឺ​ដើម្បី​កុហក​សមត្ថកិច្ច ក៏ដូចជា កុហក​ក្រុមគ្រួសារ កុំ​មានការ​ស្តីបន្ទោស​រូបនាង ប៉ុន្តែ​ធាតុពិត​រូបនាង​បាន​យក​ម៉ូតូ​នោះ ទៅ​ឲ្យ​សង្សារ​របស់ខ្លួន​ឈ្មោះ​ប៊ុន ស៊ី​ប៉ូ​ឡូ ដែលមាន​ទំនាក់ទំនង​ស្នេហា​គ្នា​យ៉ាង​ស៊ីជម្រៅ​តាំងពី​ឆ្នាំ​២០០៧ មក​ខ្ចី​យកទៅ​បញ្ចាំ​តាំងពី​ម៉ោង​១១​ព្រឹក ថ្ងៃទី​២២​តុ​លាមក​ម្លេះ​។ នៅពេល​សភាពការណ៍​បែបនេះ ប៉ូលិស​ក៏បាន​សម្រេច​ឃាត់ខ្លួន​នារី​ម្នាក់នេះ​តែម្តង ដោយ​ចោទ​ពីបទ​បំពុល​សភាពការណ៍​បង្ក​ការរំខាន​ដល់​ប៉ូលិស​។​

​នារី ហៃ សុវណ្ណនី ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​អប់រំ​ព្រមាន​ពី​សកម្មភាព ដែល​បាន​បំភ្លៃ​សភាពការណ៍​ភួ​ត​កុហក​ដល់​សមត្ថកិច្ច​៕
ដោយ៖ CEN​

Friday, October 21, 2011

កម្លាំង​អាវុធ​ហត្ថ​និង​យុវជន​ផ្តាច់​សារ​ធាតុ​ញៀន​ចូល​រួម​ច្រក​ដី​ដាក់​ការ៉ុង​ទប់​ទឹក​ជំនន់


21-10-11-i​ បន្ទាយមានជ័យ ៖ ដើម្បី​ទប់​ស្កាត់​មិន​អោយ​ទឹក​ជំនន់​ហូរ​កាត់​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​សួន​ស្ព័រ ​ភូមិ​ក្បាល​ស្ពាន សង្កាត់​​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១១​នេះ​មន្ទីរ​​សាធារណ​ការ​​ខេត្ត សាលា​ក្រុង​សិរី​សោភ័ណ និង​កំលាំង​កង​រាជ​អាវុធ​ហត្ថ​​រួម​ជាមួយ​យុវជន​ផ្តាច់​សារធាតុ​ញៀន​បាន​រួម ​សហការ​គ្នា​ច្រក​ដី​ដាក់​ការ៉ុង​ធ្វើ​ជា​ទំនប់​ទប់​ទឹក ​​​ដែល​បំរុង​ហូរ​កាត់​ផ្លូវ​ជាតិ​លេខ​៥។
ក្នុង​យុទ្ធ​នា​ការ​នេះ​ឃើញ​មាន​វត្ត​មាន​​លោក​គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណៈ​ការ​ លោក ឧត្តម​សេនីយ៍​ទោ រត្ន័ ស្រ៊ាង​ និង លោក អ៊ុំ រាត្រី អភិបាលក្រុង​​ បាន​ចាត់​ចែង​បញ្ជា កង​កំលាំង​និង​យុវជន​ផ្តាច់​​សារធាតុ​​ញៀន​សរុប​៩០​នាក់​។
លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណៈ​ការ​បាន​និយាយ​ថា ដោយ​មើល​ឃើញ​ពី​ផល​ប៉ះពាល់​ដោយ​​ទឹក​ជំនន់​ទៅ​លើ​ហេដ្ឋា​រចនា​សម្ពន័្ធ​ ផ្លូវ​ថ្នល់​និង​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ជា​ពិសេស​ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​ហូរ​ផ្តាច់​រង​ការ​ខូច​ខាត​មិន​អាច​ ចរាចរ​បាន​ហើយ​ផ្លូវ​មួយ​ចំនួន​ទៀត​ក៏​កំពុង​ទទួល​រង​ការ​ជន​លិច​ផងដែរ។ ដើម្បី​ការពារ​ការ​ហូរ​ច្រោះ​ដាច់​ផ្លូវ​ពិសេស​ផ្លូវ​ជាតិ​លេខ​៥​ទើប​មន្ទីរ ​ ចូល​រួម​ជាមួយ​សាលា​ក្រុង ​​​និង​​​​កង​រាជ​អាវុធ​ហត្ថ​​ចុះ​ទប់​មុខ​ទឹក​មិន​អោយ​ទឹក​ហូរ​កាត់​ផ្លូវ​ បាន។​ដោយ​ឡែក​មន្ទីរ​បាន​ចូល​រួម​ជា​សំបក​ការ៉ុង​ចំនួន​១.៥០០​សំបក។
លោក​ អ៊ុំ​ រាត្រី អភិបាល​ក្រុង​សិរីសោភ័ណ​បាន​និយាយថា សាលា​ក្រុង​នៅ​មិន​ទាន់​បាន​ធ្វើ​ការ​សរុប​នូវ​លទ្ធ​ផល​ទំហំ​ថវិកា​នៃ​ការ​ ខូច​ខាត​លើ​ហេដ្ឋា​រចនា​សម្ពន្ធ័​រូប​វន្ត័​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​ដែល​ទឹក​ជំនន់​និង​បន្ត​ផ្តាច់​ លើ​ផ្លូវ​ជាតិ សាលា​ក្រុង​ក៏​បាន​ចូល​រួម​ជា​ដី​សំរាប់​ច្រក​ការ៉ុង​ចំនួន​បី​ឡាន​ផង​ដែរ។
លោក​ឧត្តម​សេនីយ៏​ទោ រត្ន័ ស្រ៊ាង មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេ​បញ្ជា​ការ​ ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​បញ្ជាក់​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ ក្រៅ​ពី​ការងារ​ជំនាញ​របស់​ខ្លួន​អាវុធ​ហត្ថ​បន្ទាយ​មាន​ជ័យ​រួម​ជាមួយ​ យុវជន​អប់រំ​ផ្តាច់​សារ​ធាតុ​ញៀន​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​សង្គម​ដូច​ជា ​ការ​ទប់​ទឹក​ជំនន់​នេះ៕កម្ពុជាថ្មី

ភ្នំពេញ​សូរិយា​បត់​ឆ្វេង​ព្រលះ​ម៉ូតូ​សន្លប់​ស្ដូក​២​នាក់​


M21-10-2011-tbusបាត់ដំបង ៖ យុវជន​២​នាក់​បាន​ហោះ​ផ្លោង​បោក​នឹង​ថ្នល់​រហូត​ដល់​សន្លប់​ប​ន្ទា​ប់​ពី​ បាន​ជិះ​ម៉ូតូ​ទៅ​ប៉ះ​​ជា​​មួយនិង​រថយន្ត​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ដែល​បត់ ​ឆ្វេង​គ្មាន​មើល​មុខ​ក្រោយ។​
ករណី​គ្រោះថ្នាក់​ដែល​បង្ក​ដោយ​រថយន្តក្រុង​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង៧និង៣០នាទី​ថ្ងៃទី២០ខែតុលា​ឆ្នាំ២០១១ត្រង់ចំណុច​ខាងមុខ​សណ្ឋាគារ​បាណន់​ លើ​កំណាត់​ផ្លូវជាតិ​លេខ៥ស្ថិតនៅ​ភូមិ​ព្រៃ​គ​មហាទេព​សង្កាត់​ស្វាយប៉ាក​ ក្រុង​បាត់ដំបង។

បើតាម​សាក្សី​នៅ​កន្លែង​នេះ​បាន​និយាយថា​ដំបូង​គេ​ឃើញ​មាន​រថយន្តក្រុង​ មួយគ្រឿង​របស់​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-2769បើក ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។
ប្រភព​ដដែល​បាន​បន្តថា​លុះ​ទៅដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​នោះបាន​ បត់​ឆ្វេង​ពេលនោះ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ា​កវេ​វ​អាល់​ហ្វា​ពណ៌​ទឹកសមុទ្រ​ ពាក់​ស្លាក​លេខ​បាត់ដំបង​1K-6021ជិះ​គ្នា២នាក់​ដែល​កំពុង​បើកបរ​ច្រាសទិស​ គ្នា​បាន​បុក​ទៅលើ​ក្បាល​រថយន្ត​មួយ​ទំហឹង​ដោយសារតែ​រថយន្ត​នោះ​កំពុង​ឆ្លង​ ចូលមក​ឆ្វេង​ហើយ​បណ្តោយ​ឲ្យ​ភាគី​ម៉ូតូ​ទាំងពី​នាក់​ហោះ​ផ្លោង​ទៅ​បោក​និង​ ថ្នល់។
មុន ពេល​សមត្ថកិច្ច​មកដល់​អ្នកបើកបរ​រថយន្ត​បាន​រត់​ចុះ​ពី​រថយន្ត​ដោយ​ដាក់​ រថយន្ត​ចោល​ហើយ​គេចខ្លួន​បាត់ទៅ។តាម​ការ​អះអាងថា​រថ​យន្ត​នោះបាន​បើក​បំពាន​ ទៅលើ​ចំណែក​ស្តាំ​របស់​ម៉ូតូ​ដូចនេះ​វា​ខុស​ទាំងស្រុង៕
និយមរ័ត្ន

Tuesday, October 18, 2011

យុវនារីចិនបរិចា្ចគខ្លួនជាថ្នូរ iPhone 4S

និស្សិតស្រីម្នាក់រស់នៅក្នុងទីក្រុង ណានជីង ប្រទេសចិនសុខចិត្តចំណាយពេលរបស់នាង
រយៈពេលមួយខែនៅជាមួយបុរសម្នាក់ ជាថ្នូរនឹងប្រាក់ដើម្បីយកទៅទិញផលិតផលថី្មរបស់
Apple គឺ iPhone 4S ។

នៅក្នុងខ្លឹមសារនៃកិច្ចសន្ទនាគា្នមួយរបស់យុវនារីនោះដែលគេស្គាល់មានរហ័សនាមថា
"lovemealo" ជាមួយបុរសម្នាក់តាមអ៊ីនធើណែត ត្រូវបានលេចធ្លាយចេញមកខាងក្រៅរួច
ក៏ត្រូវបានអ្នកពិភពអ៊ីនធើណែតនៅក្នុងប្រទេសនេះយកមកចុះផ្សាយបន្តសុះសាយកាល
ពីថ្ងៃទី១៧ តុលាម្សិលម៉ិញ ។

តាមការអោយដឹង ថាយុវនារីនោះគឺជានិស្សិតកំពុងសិក្សាឆ្នាំទី២ នៅក្នុងសាកលវិទ្យាល័យ
មួយ ហើយនាងបានទៅនៅជាមួយបុរសម្នាក់អស់រយៈពេល ៥ថ្ងៃជាប់គ្នាដើម្បីជាថ្នូរបាន
ប្រាក់មកទិញ iPhone 4S ដែលមានតំលៃ ៤,៥០០យាន់ គឺប្រហែលជាជាង ៧០០ដុល្លា
អាមេរិក។ យុវនារីនោះក៏បានអោយដឹងបន្ថែមផងដែរថានាងនឹងនៅបន្តរួមដំណេកជាមួយ
បុរសម្នាក់នោះក្នុងរយៈពេលជាច្រើនខែទៀតរហូតដល់ពេលដែលនាងទទួលបានគ្រប់ នូវ
អ្វីៗដែលនាងចង់បាន ។

នៅក្រោយពេលដែលពត៌មានមួយចំនួនរបស់នាង ដូចជាលេខទូរស័ព្ទ និងរូបភាពត្រូវបាន
ផ្សព្វផ្សាយនៅក្នុងពិភពអ៊ីនធើណែត យុវនារីនោះក៏បាននិយាយតបទៅវិញថា” តើមានអ្វី
ខុសចំពោះតំរូវការរបស់ខ្ញុំ? មានមនុស្សម្នារជាច្រើនព្រមរួមដំណេកជាមួយអ្នកផ្សេងដើម្បី
យកប្រាក់ទៅទិញវត្ថុមានតំលៃ ចុះហេតុអ្វីខ្ញុំមិនអាចនោះ ?" ។

គួរបញ្ជាក់ផងដែរថានេះមិនមែនជាករណីដំបូងដែលទើបនឹងកើតឡើងនូវដំណឹងបែបនេះ
នោះទេនៅក្នុងប្រទេសចិន ។ កន្លងមកក៏ធ្លាប់មានពត៌មានជាច្រើនបានចុះផ្សាយដូចគ្នាអំពី
ស្រទាប់យុវនារីក្នុងប្រទេសមួយនេះ សុខចិត្តលះបង់ភាពបរិសុទ្ធរបស់ខ្លួនជាថ្នូរនឹងវត្ថុមាន
តំលៃផ្សេងៗនោះ ៕

ប្រភព៖ Zing
ដោយ៖ រស្មី

Tuesday, October 11, 2011

ស្ទាវចប កាន់សាសនាព្រះពុទ្ឋ

ពេលដែលលឺថា លោកស្ទាវចប​ កាន់សាសានព្រះពុទ្ឋ ខាងអាណចក្រព័ត៌មានមិនតំអែតំអង់យូរក៏ខិតខំ ស្វះស្វែងរកព័ត៌មានមកចុះផ្សាយ។ ព័ត៌មាននេះដែរពិតជាធ្វើឲ្យខ្មែរមានភាពរំភើប សូម្បីតែជនជាតិ អាមេរិកម្នាក់នេះកាន់សាសនាព្រះពុទ្ឋដែរ។ នេះជាមោទនភាពណាស់ដែលសាសនាព្រះពុទ្ឋបានផ្សព្វ ផ្សាយេទៅដល់លោកខាងលិច ។




                               
                                                                                                 ដោយ៖​ លីដា

Sunday, October 9, 2011

ក្រុងកំពង់ឆ្នាំង មកដល់ថ្ងៃនេះទឹកនៅតែលេបត្របាក់ក្រុងដដែល

ក្រុងកំពង់ឆ្នាំងអំនាចទឹកមកដល់ត្រឹមថ្ងៃនេះ នៅតែលិចដដែលដែលធ្វើឲ្យចរាចរណ៍នៅក្រុងកំពង់ឆ្នាំង មានការកក់ស្ទះ ។






                                                                                                          ដោយ៖ លីដា

ខ្ញុំចង់ឲ្យលុយខ្មែរចរាចរណ៍ជាងលុយដុល្លារ

                                          ពូៗមីងៗ តោះចាយលុយខ្មែរទាំងអស់គ្នា ។
                                                                                                              ដោយ៖ លីដា

ហេ!​ អ៊ំខ្ញុំពីរនាក់ទៀតទៅណាបាត់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                                                                
                                                                                                               ដោយ៖ លីដា

តើគួរមានសង្សារ ឬមិនគួរ?

ទំនាក់ទំនងយើងពិតជាមិនអាចអត់វាបានទេ ។ ទំនាក់ទំនង មិត្តភាព ទាំងនេះហើយដែលវាបង្កើតឲ្យ
មាននូវមនោសញ្ចេតនារវាងគ្នា និង គ្នា  មនោសញ្ចេតនានេះឯងវាបង្កើតឡើងឲ្យឈានទៅដល់កម្រិត 
មួយ​ ដែលមនុស្សគ្រប់រូបស្គាល់ថាវា ជាសេចក្តីស្នេហា ។ ស្នេហា ពាក្យខ្លីមែនពិតតែវាមានន័យធ្ងន់  ​
ពាក្យនេះមិនមែនសម្រាប់យកមកប្រើសម្រាប់គ្រាន់កំដរកាមាទេ ដែលវាប្រើរយៈពេលវែងសម្រាប់  
ស្វែងយល់ចិត្តគ្នា​ និង គ្នា ។ កាលបើមានស្នេហា ហើយពិតជាធ្វើឲ្យមនុស្សមានការរវើរវាយ ឈ្លក់ វង្វេង ជាក់ជាមិនខានឡើយ ។​ ជាក់ស្តែងដូចកំលោះក្រមុំមួយគូរនេះ
ហាហា ពិតជាមានភាពផ្អែមល្ហែម មែនន៎! ចាំមើលខ្ញុំប្រាប់ម៉ែហើយ តើគួរប្រាប់គាត់ឲ្យដឹងទេ ?          
តើគួរមានទេ ? ពិតជាស្មុគស្មាញមែន ។ ការសម្រេចចិត្តលើស្នេហានេះឯងមិនមែនមួយថ្ងៃអាច  
សម្រេចបាននោះទេ មានពេលវាជាច្រើនសម្រាប់ស្វែងយល់ចិត្ត មានពេលវេលាក្នុងការសម្រេច   
ចិត្ត ។
                                                                                                                   ដោយ៖ លីដា

ហេ!ឃើញទេខ្ញុំពូកែដឹកណាស់

កំពង់ឆ្នាំង៖ដំណឹកជញ្ជូនលើសទម្ងន់នៅតែមាន នឹងមានការបំពាន់ជាញឹកញាប់ ពីសំណាក់ឈ្មួញអ្នក រកស៊ី  ដែលវាចំនោទមួយដែលធ្វើឲ្យបាត់បង់នូវសោភ័ណ្ឌភាពនៅដងវិថី ហើយងាយនឹងធ្វើឲ្យថ្នល់     ​​​ឆាប់ខូច ។ ជាក់ស្តែងដូចជារថយន្តមួយគ្រឿងនេះ
តើគួរឬមិនគួរ? ការបំពាន់យ៉ាងគឃ្លើនពីសំណាក់ឈ្មួញ ដែលគ្មានអ្នកណាម្នាក់អាចមើលឃើញ  
ពីទង្វើទាំងនេះទេ ។ ហា!ហា! តែប៉ុណ្ណឹង ខ្ញុំអាចដឹកបានច្រើនជាងនេះទៅទៀត ។


                                                                                                           ដោយ៖ លីដា

 

Wednesday, October 5, 2011

សុវត្តិភាពចរាចរណ៍នៅលើមួក

ភ្នំពេញ៖បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីកង្វល់ មានអ្នកបើកបរជាច្រើនដែលមិនគោរពច្បាប់ចរាច
រណ៍ដូចជា បើកបរមិនគោរពនូវភ្លើងសញ្ញាចរាចរណ៍ មិនពាក់មួក ។ បញ្ហាចរាចរណ៍ជាក្តីកង្វល់ធំជាង ​​   ជំងឺអេដស៍ទៀងផង ដែលធ្វើឲ្យសមត្តិកិច្ចមានភាពឈឺក្បាលជារឿយ ។​
រូបខាងក្រោមនេះជារូបបុរសម្នាក់ដែលពាក់មួកមុននឹងធ្វើដំណើរ៖
ចំណែករូបខាងក្រោមនេះតើគួរឬមិនគួរ ?
គ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតដោយសារមិនពាក់មួក
                                                                                                                ដោយ ៖ លីដា

Tuesday, October 4, 2011

ព្រះរាជ​អាជ្ញា​ត្រួតពិនិត្យ​ឃើញ​កន្លែង​ជីក​រ៉ែ​មាស​ជាង​២០០​កន្លែង​នៅ​ភ្នំព្រឹក​


បាត់ដំបង​ ៖ ​ទីតាំង​រុករក​រ៉ែ​មាស​គ្មាន​ច្បាប់​អនុញ្ញាត​ជាង​២០០​កន្លែង​ត្រូវ​បាន​រក​ ឃើញ​នៅ​ចំណុច​ឃុំ​ភ្នំព្រឹក ​ស្រុក​ភ្នំព្រឹក ​ខេត្ត​បាត់ដំបង ​ដោយ​ព្រះរាជអាជ្ញា​ខេត្ត ​ងួន សាន្ត ​។ទី​តាំង​មួយ​កន្លែងៗ​បំពាក់​ទៅ​ដោយ​សំភារៈ​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​២​ ម៉ឺន​ដុល្លារ​ហើយ​មាន​ក្រុមហ៊ុន​ជាច្រើន​និង​ប្រជាជន​នៅក្បែរនោះ​ផងដែរ​បាន​ លើកគ្នា​ទៅ​ជីក​រុករក​រ៉ែ​មាស។​
លោក ងួន សាន្ត បាន​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​ដល់ទី​តាំង​នោះ​ពិនិត្យឃើញថា​ប្រជាពលរដ្ឋ​ ដែល​ពុល​ដោយសារ​ធាតុគីមី​បណ្ដាលអោយ​សន្លប់​នោះ​ដោយសារ​ជាតិ​អាស៊ីត​និង​ កំបោរ​ដែល​ប្រើប្រាស់​សំរាប់​កាត់​យក​មាស។

សេចក្ដីរាយការណ៍​បានអោយដឹង​ទៀតថា​លោក​ព្រះរាជអាជ្ញា​នៅ​ព្រឹក​ថ្ងៃទី៥ខែតុលា​នេះ​មិនទាន់​ចាត់វិធានការ​ណា​នៅឡើយ​ទេ៕
ដោយ៖​កម្ពុជាថ្មី​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Justin Bieber, Gold Price in India