Your Ad Here
Showing posts with label វិបត្តិស្នេហ៍. Show all posts
Showing posts with label វិបត្តិស្នេហ៍. Show all posts

Wednesday, October 19, 2011

កំហុសអ្នកណា?

ភាគទី២ 

២ឆ្នាំកន្លងមកហើយ ដែលអូនស្ថិតក្នុងនាមជាប្រពន្ឋគេ ហើយវាក៏ជារយៈពេលដែលអូននឹងបងខាន ជួបមុខគ្នា លែងលឺសំលេងល្វើយជាប់នៅក្នុងត្រចៀកបងដូចគ្រាមុនឡើយ ។ អ្វីដែលធ្វើឲ្យបងពិបាក ចិត្តជាពន់ពេកនោះគឺ ខ្ញុំបានលឺដំណឹងថា​នាងបានលែងលះជាមួយនឹងប្តីនាងហើយ ព្រោះតែការរស់ នៅមិនចុះសម្រុងនឹងគ្នា ។ ខ្ញុំពិតជាមិនយល់មែន ថាហេតុអ្វីទៅបានជាមនុស្សដ៏ល្អដូចជានាងត្រូវមក ជួបវិបត្តយ៉ាងធ្ងន់យ៉ាងនេះក្នុងឆាកជីវិតនាងទៅវិញ ឬមួយក៏ព្រហ្មលិខិតជាអ្នកកំណត់ចារមក ។ មាន ទ្រីស្តីជាច្រើនបាននិយាយថា មនុស្សជាអ្នកំណត់នូវជោគវាសនារបស់ខ្លួន ឬក៏ខ្សែបន្ទាត់នៃឆាកជីវិត របស់ខ្លួន ។ ចុះនារីម្នាក់នេះមានកម្មពារអ្វីទៅ ?ពុទ្ឋោអើយ! នាងទ្រហោយំរហូត ទឹកភ្នែកនាងរាប់លាន ដំណក់បានស្រក់ជោគថ្ពាល់ ដែលធ្វើឲ្យទឹកភ្នែកខ្ញុំស្រក់ដោយមិនដឹងខ្លួន ព្រោះតែអាណិតដល់រូបនាង ជាពន់ពេក ។ ឲ្យបងសុំទោសផងណាអូន ដែលកាលពីមុនវាជាដើមហេតុទាំងមូលដែលបង្កឲ្យអូន 

កុំតែអូនស្គាល់បងម្លេះអូនមិនជួបប្រទះនូវចំណុចរឿងទាំងនេះទេ​ រឿងនេះមកពីបងទាំងអស់ដែលឲ្យ ទៅជាយ៉ាងនេះ ។ បងដឹងថា ២ ទៅ ៣ឆ្នាំ នេះ អូនមិនដែលមានសេចក្តីសុខម្តងណាឡើយ នេះហើយ ដែលវាជាដើមចមដែលធ្វើឲ្យអូនចិត្តមិនដាច់អាល័យពីបង វាជាកំហុសបងទាំស្រុងដែលបង្កឡើង។
បងកុំបន្ទោសខ្លួនឯងអី អូនទេតើដែលជាអ្នករឹងទទឹងយ៉ាងនេះ មិនព្រមយល់ពីរូបអតីតប្តី ដោយអូន គិតពីតែចិត្តខ្លួនឯង នៅតែអាល័យដល់បង វាជាហេតុដែលធ្វើឲ្យគេទ្រាំរស់នៅជាមួយយើងមិនបាន គេ ក៏សម្រេចចិត្តលែងលះជាមួយអូនទៅ។ ម្យ៉ាងទៀតមកពីជីវភាពគ្រួសារអូនដែលបង្ខំអូនយ៉ាងនេះ នំមិនអាចធំជាងនាឡិបានទេបង ឲ្យបងសុំទោសណាដែលអូនការចោលបង ទាំងដឹងបងកុំនៅស្រលា ញ់អូនខុសធ្ងន់ណាស់ដែលចោលបងតែបងបានលឺពីមូលហេតុហើយតើថាវាយ៉ាងម៉េច? វាមិនមែនជា កហុសបងទេ មកពីកម្រិតជីវភាពដែលធ្វើឲ្យបងនឹងអូនមិនបានជួបគ្នា ។ សូមបងបំភ្លេចក្តីស្នេហានេះ ទៅ ហើយកសាងសម្ព័ន្ឋភាពនេះទៅជាមិតវិញទៅ ហើយស្វែងរកនារីណាម្នាក់ដែលបងគិតថាវាសាក សមសម្រាប់បង កុំឲ្យដូចជាអូន ដែលមាននាមថា ជាអ្នកក្បត់បងព្រោះតែកម្រិតជីវភាពអីណា ។
កុំបន្ទោសខ្លួនឯងអីបងបានប្រាប់ហើយតើ ថាបងនេះវាក៏ជាអ្នករួមចំណែកឲ្យអូនមកដល់ចំណុចអវិជ្ជ មាននេះដែរ លើកលែងឲ្យបងផងណាអូន ពីមនុស្សម្នាក់ដែលស្រលាញ់អូនមិនប្រែ ។
                           ​​​​​​​​​​​​​​​​​​​​​​                                                                                            
                                                           ​​     ​ដោយ ៖ លីដា               

កំហុសអ្នកណា?

ពេលវេលាបានកន្លងយូរឆ្នាំហើយ ដែលអូន​ និង បងបានរាប់អានស៊ីជម្រៅពីទំហំបេះដូងរវាងគ្នា និងគ្នា
១ ឆ្នាំហើយដែលភាពផ្អែមល្អែមបានដិតដាមជាប់នឹងខួរបងនៅឡើយ វាជាពេលវេលាដ៏មហាមានន័យ ណាស់ក្នុងជីវិតបង រាប់រយអនុស្សា រាប់រយពាក្យពេចន៍ដែលអូនសន្យាថា អូនស្រលាញ់បង តែពេល ពេលនេះអូនបានស្គាល់គេ អូនបានក្បត់បង ទុក្ខរូបបងឲ្យនៅឯកា ទូក១ ដែលធ្លាប់មានដងច្រវ៉ា តែ ពេលនេះដងច្រវ៉ានោះត្រូវបានគេលួចយកហើយ​ តើវាអាចទៅមុខរួចទេ ? ឯណាទៅអូនថា មិនក្បត់ បង ឯណាទៅពាក្យថា អូនស្រលាញ់បង? ឯណាទៅពាក្យស្មោះអូន? ព្រះលោកអើយ​ហេតុអ្វីជិវិតខ្ញុំទៅ ជាយ៉ាងនេះ ។

ខ្ញុំបាទឈ្មោះ​ នរក្ស សុភា អាយុ 23 ឆ្នាំ បច្ចុប្បន្នកាលជានិស្សិតឆ្នាំ​ទី ៣ នៅសកលវិទ្យាល័យមួយនៅ ទីក្រុងភ្នំពេញ នៅកំឡុងពេលដែលបន្តការសិក្សាខ្ញុំបានស្គាល់ស្រ្តីម្នាក់ដែលជាមិត្តរួមថ្នាក់នៅវិទ្យាល័ យជាមួយគ្នា យើងទាំងពីរបានស្រលាញ់គ្នាដោយមិនមានមិត្តរួមថ្នាក់ម្នាក់ណាដឹងសោះឡើយ។
ពេលវេលាបានកន្លងទៅមួយឆ្នាំ យើងក៏លែងបានជួបគ្នា ដោយរួបគេត្រូវបានបញ្ឈប់ការសិក្សាព្រោះ តែកម្រិតជីវភាពគ្រួសារគេបង្ខំឲ្យរូបនាងឈប់ តែការស្រលាញ់នៅតែមានរវាងគ្នានឹងគ្នា ទំនាក់ទំនង ស្អិតល្មួតនៅតែមានភាពជាប្រក្រតី​  ជីវភាពបានបង្ខំនាងហើយ លុយ លុយ ហេតុអ្វីអ្នកដាក់ទារុណ កម្មចំពោះស្នេហ៍ខ្ញុំយ៉ាងនេះ ឬអ្នកមិនដឹងថាខ្ញុំកំពុងតែស្រលាញ់គ្នាទេឬ? អ្នកពិតជាមិនយល់ពីដួងចិ ត្តមួយនេះទេ អ្នកធ្លាប់មានស្នេហ៍ដែរឬទេ ? បើអ្នកមាន ឬអ្នកជួបពិតជាដឹងមិនខានឡើយថាការឈឺ ចាប់មានទំហំប៉ុណ្ណា ពិបាកចិត្តប៉ុណ្ណា ។ ទោះជាខំអង្វរដល់អ្នកហេតុអ្វីអ្នកនៅមិនប្រណីដល់រូខ្ញុំផង ហេតុអ្វិនៅប្រងើយកណ្តើយយ៉ាងនេះ? ស្តីមក! ស្តីមក!ហេតុអ្វីនៅស្ងៀម សូមឆ្លើយមក អ្នកមិនឃើញ រូបខ្ញុំទឹកភ្នែកទេ ?នាងបានរៀបការចោលរូបខ្ញុំហើយ ទាំងរូបនាងមិនពេញចិត្ត វណ្ណៈគ្រួសារពិតជារំ ខានមែន តើរូបមេបាទាំងពីរមានគិតពីទំហំចិត្តនាងអត់? នាងពិតជាគ្មានក្តីសុខទេ គ្មានស្គាល់អ្វីទៅ ថាសប្បាយឡើយ បងអាណិតអូនណាស់ ហេតុអ្វីឲ្យបងស្គាល់អូន? បើមិនស្គាល់អូន នោះវាពិតជា ប្រសើរណាស់សម្រាប់រូបអូន បើពេលវាអាចដើរថយក្រោយសូមឲ្យខ្ញុំមិនស្គាល់នាងនោះខ្ញុំនឹង សប្បាយចិត្តហើយ ។​                             (នៅមានវគ្គបន្ត)
                                                                                                 ដោយ​ ៖ លីដា

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Justin Bieber, Gold Price in India